
អ្នកតំណាងមកពីប្រទេសផ្សេងៗប្រចាំនៅអង្គការសហាប្រជជាតិ កាលពីថ្ងៃអង្គារ បានអំពាវនាអោយមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សាជាបន្ទាន់ ដើម្បីឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ដោយប្រសិទ្ធភាព និងបានទទូចឲ្យសមាជិកក្រុមប្រឹក្សាសន្ដិសុខអចិន្រ្ទៃយ៍ប្រុងប្រយ័ត្នពីការប្រើប្រាស់អំណាចវ៉េតូរបស់ពួកគេ បន្ទាប់ពីសហរដ្ឋអាមេរិក បានរារាំងបទឈប់បាញ់ នៅក្នុងតំបន់ជម្លោះនេះ។
ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងអំឡុងកិច្ចប្រជុំពេញអង្គរបស់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ដែលបានធ្វើឡើងជុំវិញការបោះឆ្នោតវ៉េតូរបស់អាមេរិកចំពោះវិសោធនកម្មស្នើឡើងដោយរុស្ស៊ីចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិស្ដីពីការធ្វើអោយប្រសើរឡើង នូវការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ស្រ្ទីប។
កាលពីថ្ងៃទី២២ធ្នូឆ្នាំកន្លងទៅ ក្រុមប្រឹក្សាសន្ដិសុខ បានអនុម័តនូវសេចក្តីសម្រេចលេខ២៧២០ ដែលព្រាងដោយក្រុមប្រទេសអារ៉ាប់ស្ដីពីការជំរុញឲ្យមានការនាំយកជំនួយយមនុស្សធម៌ទៅកាន់តំបន់
ហ្កាហ្សា ស្រ្ទីប។ ហើយនៅមុនពេលបោះឆ្នោត ប្រទេសរុស្ស៊ី បានស្នើធ្វើវិសោធនកម្មចំពោះសេចក្តីសម្រេចនោះ ដោយអំពាវនាវអោយផ្អាកការប្រយុទ្ធគ្នា ។ទោះបីជាយ៉ាងណាក៏ដោយ សណើនេះ ត្រូវបានភាគីសហរដ្ឋអាមេរិកបោះឆ្នោតវ៉េតូនិងបាននាំអោយបន្ដការប្រជុំរហូតមកដល់ថ្ងៃអង្គារទៀត។
អ្នកតំណាងជាច្រើនក៏បានរិះគន់ជំហររបស់អាមេរិកផងដែរទៅលើការធ្វើវិសោធនកម្មបទឈប់បាញ់ ជាសកម្មភាពមួយដែលគេនិយាយថា បានលើកទឹកចិត្ដឲ្យអ៊ីស្រាស្រាអែល បន្ដធ្វើប្រតិបត្ដការយោធា
បន្ដទៀត ហើយនិងធ្វើឲ្យជីវិតជនស៊ីវិលនៅតែប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងថែមទៀត៕