ជំងឺគ្រុនផ្តាសាយ និងវីរុស COVID-19 បានរាលដាលពាសពេញតំបន់អឺរ៉ុប

2024/01/11 10:07:54 am        257

វីរុសCovid-19 កំពុងកើនឡើងជាថ្មីទៀតនៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុប ក្នុង​នោះ​រដ្ឋាភិបាល​អេស្ប៉ាញ​តម្រូវ​ឱ្យប្រជាជនពាក់ម៉ាស់ម្តងទៀត ដើម្បីទប់ទល់នឹងស្ថានការណ៍នោះ។

មជ្ឈមណ្ឌល​បង្ការ និងគ្រប់គ្រងជំងឺឆ្លងអឺរ៉ុប ណែនាំឲ្យមនុស្សស្នាក់នៅក្នុងផ្ទះ ប្រសិន​បើ​ពួក​គេ​មាន​រោគ​សញ្ញា នៃជំងឺផ្តាសាយ ឬ វីរុស Covid-19 ដោយធ្វើតាមការ​ណែនាំ​ថ្នាក់​ជាតិ​ស្តីពី​ការ​ចាក់​វ៉ាក់សាំង​ សម្រាប់ក្រុមមនុស្ស ដែលងាយរងគ្រោះ។

ទីភ្នាក់ងារនេះក៏កំពុងពិចារណាផងដែរក្នុងការចេញជាថ្មីនូវតម្រូវការពាក់ម៉ាស់នៅកន្លែងដែលមានមនុស្ស​ច្រើន ឬមណ្ឌលថែទាំសុខភាព។ នៅក្នុងតំបន់នេះ ជំងឺ​គ្រុន​ផ្តាសាយ​ឆ្លង​តាម​រដូវ​ដូច​ធម្មតា ​ប៉ុន្តែបានប្រែទៅជាសភាពធ្ងន់ធ្ងរជាពិសេសនៅក្នុងប្រទេសមួយចំនួន។ ចំនួនករណីឆ្លង និង​ការ​ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារវីរុស Covid-19 ក៏កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ។

នៅប្រទេស​អេស្ប៉ាញ មន្ទីរពេទ្យមួយចំនួនកាលពីសប្តាហ៍មុនតម្រូវឱ្យអ្នកជំងឺ អ្នកចូល​សួរ​សុខទុក្ខ និងបុគ្គលិកពេទ្យ ពាក់ម៉ាស់។ កាលពីថ្ងៃទី ៩ ខែមករា រដ្ឋាភិបាល​កណ្តាល​បាន​ស្នើ​ឱ្យ​ពង្រីក​តម្រូវ​ការនេះនៅទូទាំងប្រទេស។ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំក្នុង​តំបន់​ដែល​ទទួល​បន្ទុ​កគោលនយោបាយសុខភាពបានបដិសេធសំណើនេះ។

យោង​តាមទិន្នន័យរបស់វិទ្យាស្ថានជាតិសុខភាព (ISS) កាលពីសប្តាហ៍មុន  នៅក្នុង​ប្រទេស​អ៊ីតាលី ចំនួនអ្នកឆ្លងជំងឺគ្រុនផ្តាសាយ និង Covid-19 មាន​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ចុង​ក្រោយនៃឆ្នាំ ២០២៣ ។ អត្រាឆ្លងគឺ ១៧.៥ ករណីក្នុងចំណោមមនុស្ស១,០០០នាក់ ក្នុង​សប្តាហ៍ទី៥២ និង ១៧.៧ករណីក្នុងចំណោមមនុស្ស ១,០០០នាក់ ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am