មន្ទីររ៉ែសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចុះបង្ក្រាបការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់​នៅតំបន់សំពៅលូន

2024/01/11 05:17:53 pm        552

ក្រសួងរ៉ែ និងថាមពល ដែលមានមន្ទីររ៉ែ និងថាមពល ខេត្តត្បូងឃ្មុំជាសេនាធិការ សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច បើកយុទ្ធនាការបង្ក្រាបការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅថ្ងៃទី១០ ខែមករានេះ ស្ថិតនៅក្នុងភូមិ សំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបានបញ្ឈប់​ទាំងស្រុង​នូវ​រាល់សកម្មភាពខុសច្បាប់ទាំងនោះ។

ក្រសួងរ៉ែ និងថាមពល ចេញសេចក្ដីប្រកាសព័ត៌មាន អំពីយុទ្ធនាការ​បង្ក្រាប​អាជីវកម្ម​រ៉ែមាស​អនាធិបតេយ្យ ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមាន​ការ​អាជីវកម្ម​រ៉ែមាស​បែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៩០ ដោយមានប្រជាពលរដ្ឋ មូលដ្ឋាន​ប្រកបរបរ​ជីកយក និងរែងមាសដោយដៃតាមលក្ខណៈគ្រួសារ, តែនៅប៉ុន្មានឆ្នាំចុងក្រោយ មាន​ការ​ប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃ និងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវ​ជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមានជីករូងជាអណ្ដូងរ៉ែក្រោមដី។

បញ្ហាទាំងនោះ នៅក្នុងឆ្នាំ២០២១ និងឆ្នាំ ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បាន​បង្កើត​ជា​ក្រុម​ការងារ​ចម្រុះ​ថ្នាក់ខេត្ត ចុះអនុវត្តនូវវិធាន ការផ្សព្វផ្សាយទិដ្ឋភាពច្បាប់ដល់ប្រជាពលរដ្ឋ និងធ្វើការ​បិទ​ទីតាំង​រ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំមួយចំនួន, ប៉ុន្តែការបង្ក្រាបទីតាំងអាជីវ កម្មរ៉ែ​អនាធិបតេយ្យ​នៅ​តំបន់នេះនាពេលកន្លងមក ប្រៀបដូចជាការវែកចក។ ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​សកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅតំបន់នោះ មានការប្រើប្រាស់​ឧបករណ៍​ទំនើប​ៗ សារធាតុគីមី រំសេវជាតិផ្ទុះ បំបែកថ្ម និងជីកលុងអណ្ដូងរ៉ែក្រោមដីប្រកបដោយ គ្រោះ​ថ្នាក់​បំផុត​។ សកម្មភាពអាជីវកម្មអនាធិបតេយ្យនេះ កំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និង​ចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និង​សុវត្ថិភាព​របស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅ មូលដ្ឋាន​។

តាមសកម្មភាពខាងលើ, នៅថ្ងៃទី១០ ខែមករា នេះ ក្រសួងរ៉ែ និងថាមពល ដែលមានមន្ទីររ៉ែ និង​ថាមពល​ខេត្ត​ត្បូងឃ្មុំ ជាសេនាធិការ សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមកិច្ច​សម្រប​សម្រួល​របស់​ស្ថាប័នអយ្យការ ខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំ នៅ​លើ​ទីតាំង​អាជីវកម្មរ៉ែមាសអនាធិតេយ្យនោះតែម្តង។

សូមបញ្ជាក់ថា ទាក់ទិងតំបន់សំពៅលូននេះ នាពេលកន្លងមក ក្រសួងរ៉ែ និងថាមពល បាន​ចេញ​លិខិត​ជូន​ដំណឹង ស្តីពីការបើកតំបន់សម្បទាន ស្វែងរុករករ៉ែ ក្នុងនោះក្រុមហ៊ុន Renaissance Minerals ដែលកំពុងទទួលបានជោគជ័យនៅតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី, ត្រូវបានជ្រើសរើស ដោយក្រុមហ៊ុន​មួយ​នេះ​ទទួល​អាជ្ញា​បណ្ណ​ស្វែង​រុក​រក​រ៉ែ​លោហៈ ​ដើម្បីធ្វើការសិក្សាស្រាវជ្រាវរ៉ែលោហៈ នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលអាជ្ញាបណ្ណនោះ មានសុពលភាពរយៈពេល៣ឆ្នាំ ដោយគិតចាប់ពីខែមករា ឆ្នាំ​២០២១ ដល់ខែមករា ឆ្នាំ២០២៤ នេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        65
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        154
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm