លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានច្រានចោលព័ត៌មានមួយដែលបង្ហោះដោយផេក «News Fresh» ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញសុខភាពរបស់សម្ដេចតេជោ។
លេខាធិការដ្ឋាន គ.ស.ព.ស. បញ្ជាក់ថា សម្តេចតេជោ អញ្ជើញទៅប្រទេសជប៉ុន ដើម្បីពិនិត្យកែវភ្នែកតែប៉ុណ្ណោះ។ សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ៕
