លោកហ្សេឡិនស្គី៖ អ៊ុយក្រែន មិនស្ថិតនៅក្រោមសម្ពាធពីសម្ព័ន្ធមិត្ត ឲ្យបញ្ឈប់ការប្រយុទ្ធនោះទេ

2024/01/11 06:14:25 pm        85

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) បានថ្លែងកាលពីថ្ងៃពុធថាទីក្រុងគីវ មិនស្ថិតនៅក្រោមសម្ពាធពីសម្ព័ន្ធមិត្តឲ្យបញ្ឈប់ការប្រយុទ្ធជាមួយរុស្ស៊ីទេ ខណៈដែលលោក បានចាប់ផ្តើមការធ្វើដំណើរទៅកាន់បណ្តារដ្ឋបាល់ទិក ដែលមានបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង សង្គ្រាមនេះ។

នៅក្នុងដំណើររបស់ខ្លួនទៅកាន់ប្រទេសលីទុយអានី ឡាតវី និងអេស្តូនី លោកហ្សេឡិនស្គី សង្ឃឹមថា នឹងបញ្ឈប់ភាពនឿយហត់ក្នុងសង្គ្រាមក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាបន្ថែមទៀត ហើយពិភាក្សាអំពីកិច្ចប្រឹងប្រែងរបស់ទីក្រុងគីវ ដើម្បីចូលរួមជាមួយអង្គការណាតូ និងសហភាពអឺរ៉ុប។

ប៉ុន្តែមិនយូរប៉ុន្មានមុនពេលមេដឹកនាំអ៊ុយក្រែនរូបនេះ បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយប្រធានាធិបតីលីទុយអានីលោក Gitanas Nauseda នៅទីក្រុងវីលនីញូស (Vilnius) រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី បាននិយាយនៅទីក្រុងរ៉ូមថា ពេលវេលាបានមកដល់សម្រាប់ផ្នែកការទូត ដើម្បីត្រួសត្រាយផ្លូវសម្រាប់សន្តិភាពហើយ។

នៅពេលសួរនៅទីក្រុងវីលនីញូសថាតើដៃគូរបស់អ៊ុយក្រែនឥឡូវនេះ កំពុងជំរុញទីក្រុងគីវឲ្យបញ្ឈប់ការប្រយុទ្ធគ្នាឬយ៉ាងណានោះ លោកហ្សេឡិនស្គី បាននិយាយថា៖«មិនមានសម្ពាធពីដៃគូ ដើម្បីបញ្ឈប់ការការពាររបស់យើងទេ។ មិនមានសម្ពាធ ដើម្បីបញ្ឈប់ជម្លោះ នៅឡើយទេ»។

លោកបានថ្លែងប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Nauseda ថា៖«មានសំឡេងផ្សេងៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ខ្ញុំបានអានពួកវាទាំងអស់នោះហើយ»។«ប៉ុន្តែខ្ញុំគិតថា ដៃគូរបស់យើងមិនទាន់បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សញ្ញាបែបនេះ ដល់យើងនៅឡើយទេ។ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនបានឮពួកគេផ្ទាល់ទេ»។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm