បាល់ទាត់៖ ក្រុមជើងឯកអ៊ីតាលី Serie A, Inter Milan បាននាំយកខ្សែបម្រើទួកគី Hakan Calhanoglu ពីក្លិបរួមទីក្រុង AC Milan ដោយគ្មានតំលៃផ្ទេរ។ នេះជាការផ្ទេរដ៏ចម្រូងចម្រាសមួយ បន្ទាប់ពីកីឡាករជំរើសជាតិទួកគីរូបនេះ ជ្រើសរើសយកក្រុមដែលគូប្រជែងក្នុងទីក្រុងជាមួយគ្នាទៅវិញ។
កីឡាករវ័យ ២៧ឆ្នាំរូបនេះគឺជាសមាជិកសំខាន់របស់ AC Milan ដែលនាំក្រុមត្រលប់ទៅលេង UEFA Champions League វិញជាលើកដំបូងតាំងពីឆ្នាំ២០១៤ បន្ទាប់ពីរកបាន ៤គ្រាប់ និងបញ្ជូន ១០។ Hakan Calhanoglu បានចុះហត្ថលេខាលេងឲ្យ Inter Milan រហូតដល់ឆ្នាំ២០២៤ បន្ទាប់ពីធ្លាប់បដិសេធមិនបន្តកិច្ចសន្យាថ្មីជាមួយ AC Milan។ AC Milan ក៏នឹងបន្តបាត់បង់កីឡាករសំខាន់មួយរូបទៀតគឺអ្នកចាំទីជំរើសជាតិអ៊ីតាលី Gianluigi Donnarumma ដែលនឹងផ្លាស់ទៅកាន់ Paris Saint Germain នាពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ៖នាង សុភាវុធ