របាយការណ៍៖ អ៊ីរ៉ង់ផលិតយានដ្រូនវាយប្រហារថ្មី ដែលអាចហោះបានចម្ងាយ៩៣២ម៉ាយ សម្រាប់រុស្ស៊ីប្រើនៅអ៊ុយក្រែន

2024/01/11 07:16:14 pm        134

ប្រទេសអ៊ីរ៉ង់ បានផលិតយានដ្រូនវាយប្រហារ និងឈ្លបយកការណ៍ថ្មីសម្រាប់រុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍មួយ។

សារព័ត៌មាន Sky News បានរាយការណ៍ដោយដកស្រង់ប្រភពសន្តិសុខដែលមិនបញ្ចេញឈ្មោះមួយថា យានដ្រូន Shahed-107 ត្រូវបានគេប៉ាន់ប្រមាណថា អាចហោះ បានចម្ងាយ ៩៣២ម៉ាយ (ជាង១.៤00 គីឡូម៉ែត្រ) ហើយអាចនឹងត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកចាប់ និងបំផ្លាញឧបករណ៍លោកខាងលិចដែលមានតម្លៃថ្លៃ នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Business Insider មិនបានផ្ទៀងផ្ទាត់ដោយឯករាជ្យលើការអះអាងនេះទេ។

ប្រភពនោះ បានប្រាប់សារព័ត៌មានថា ការអភិវឌ្ឍយានដ្រូន គឺជា «ការងាររផលិតដ៏សំខាន់របស់កម្លាំង ដែលអ៊ីរ៉ង់បានចូលរួមក្នុងការគាំទ្រផលប្រយោជន៍របស់រុស្ស៊ីទាក់ទងនឹងអ៊ុយក្រែន»។

ប្រភពដដែល បានរាយការណ៍ថា យានដ្រូនមួយចំនួន ត្រូវបានផ្តល់ជូនទៅឲ្យប្រទេសរុស្ស៊ីក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណជា ២លានដុល្លារ។

យានដ្រូន Shahed-107 ដែលជាផ្នែកមួយនៃយានដ្រូនស៊េរី Shahed ត្រូវបានគេរាយការណ៍ថា មានស្លាបប្រហែល ១០ហ្វីត (ជាង៣ម៉ែត្រ) និងមានប្រវែងប្រហែល ៨ហ្វីត (ជាង២ម៉ែត្រ)។

ប្រភពនោះ បានប្រាប់សារព័ត៌មាន Sky News ថា វាអាចត្រូវបានបាញ់ចេញពីយានយន្តមួយគ្រឿង ហើយត្រូវបានសាកល្បងនៅឯមូលដ្ឋានទ័ពអាកាសមួយ នៅកណ្តាលប្រទេសអ៊ីរ៉ង់ ដោយមានតំណាងរុស្ស៊ីចូលរួម។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm