តម្រូវការជ្រើសរើសកម្លាំងពលកម្មនៅតែបន្តមាន ខណៈអ្នកដាក់ពាក្យធ្វើការងារនៅមានកម្រិត

2024/01/11 07:18:26 pm        95

បច្ចុប្បន្ន ទីផ្សារការងារក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា នៅតែមាន​តម្រូវ​ការ​ជា​ច្រើន​មុខ​តំណែង​ និងគ្រប់វិស័យ ខណៈអ្នកដាក់ពាក្យស្វែងរកការងារធ្វើ ហាក់នៅមានកម្រិត និង​មិន​ទាន់​ស៊ី​ចង្វាក់​គ្នាច្រើ​ននៅឡើយ រវាងអ្នកដាក់ពាក្យ និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្ម។

នៅក្នុងកិច្ចសម្ភាសន៍ រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ កញ្ញា តាំង សុខឡេង បុគ្គលិក​ផ្នែក​ធនធាន​មនុស្ស​ក្រុមហ៊ុន មេគង្គណេត បានប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ភ្នាក់ងារ​ជាតិមុខរបរ និងការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មមានចំនួនច្រើនលើកមកហើយ និង​កត់សម្គាល់ឃើញថា ចំនួនអ្នកចូលរួមដាក់ពាក្យសម្ភាសន៍ការងារ ហាក់​មិន​ទាន់​ឆ្លើយ​តប​គ្នា​បាន​ល្អ​នៅឡើយ ដោយសារខុសមុខជំនាញ និងខ្វះបទពិសោធន៍ការងារជាដើម។ កញ្ញា​បាន​ឲ្យ​ដឹង​ទៀត​ថា គិតក្នុងរយៈប៉ុន្មានខែក្រោយនេះ អ្នកមកដាក់ពាក្យ មានការយល់ដឹងច្រើន អំពី​របៀប​របប​ដាក់​ពាក្យឲ្យត្រូវនឹងជំនាញ និងការចង់បានរបស់ពួកគេ។

ជាមួយគ្នានេះ លោក អាត ផល្លា មន្រ្តីផ្នែកកម្មវិធី នៃវិទ្យាស្ថាន​បណ្តុះបណ្តាល​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា (CGTI) បានចូលរួមចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួនជូនដល់អ្នកស្វែងរកការងារ ថា ការងារ​ដែលមិនត្រូវរូវគ្នា រវាងក្រុមហ៊ុន និងអ្នកដាក់ពាក្យ ដោយមូលហេតុថា ការដាក់​ពាក្យ​របស់​អ្នក​ស្វែង​រកការងារធ្វើ អត់ត្រូវនឹងទីផ្សារចង់បាន ឬក៏មិនត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ដាក់​ពាក្យ​។ លោកបានបន្តថា មូលហេតុផ្សេងទៀត គឺខុសជំនាញ និងខ្វះសមត្ថភាព ដោយសារ​ការ​សិក្សា​មុខវិជ្ជា ខុសគ្នាទៅនិងទីផ្សារចង់បាន។

សូមជម្រាបជូនថា នៅថ្ងៃទី១១ ខែមករានេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ ដោយនាំយកឱកាសការងារចំនួន ៩៩​ក​ន្លែង ពីក្រុមហ៊ុនធំៗចំនួន៣ រួមមាន៖ ក្រុមហ៊ុន CBS , ក្រុមហ៊ុន មេគង្គណេត (MEKONGNET) និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា(CGTI) ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm