រាជរដ្ឋាភិបាល កែសម្រួលថវិកាឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ

2024/01/11 07:27:32 pm        358

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលថវិកាឧបត្ថម្ភជូនគ្រួសារក្រីក្រ និង​ងាយរង​គ្រោះ​កំឡុង​ពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។ នេះបើយោងតាមអនុក្រឹត្យ ដែលបានចុះកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣។ ការកែប្រែនេះ គឺចាប់ផ្ដើមអនុវត្តនៅខែ មករា ខែកុម្ភៈ និងខែ មីនា ឆ្នាំ ២០២៤។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលថវិកា ឧបត្ថម្ភជូនគ្រួសារក្រីក្រ និង​ងាយរង​គ្រោះ​កំឡុង​ពេល​ប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលបានអនុវត្តតាំងពីឆ្នាំ ២០២០មកម្លេះ។ ការកែសម្រួល គឺ​អនុវត្តរយៈពេល ៣ ខែ ដោយចាប់ផ្ដើមពីខែ មករា ដល់ខែ មីនា ឆ្នាំ ២០២៤ ដើម្បី​ឈាន​ទៅ​អនុវត្ត​កម្ម​វិធីជំនួយសង្គមក្នុងក្របខណ្ឌកញ្ចប់គ្រួសារ ចាប់ពីខែមេសា ខាងមុខតទៅ។ 

ការ​កែ​សម្រួលថវិកាឧបត្ថម្ភនេះ បែងចែកជា ៣ផ្នែកធំៗ ដោយផ្អែកលើទីតំបន់ដែល គ្រួសារ​ក្រីក្រ​គោល​ដៅរ​ស់នៅ។ ផ្នែកទី ១ គឺសំដៅលើគ្រួសារក្រីក្រ និងងាយរង​គ្រោះ​រស់​នៅទីប្រជុំ​ជន​ក្នុង​រាជ​ធានី​ភ្នំពេញ។ ក្នុងចំណុចនេះ បានកំណត់ថា គ្រួសារមានបណ្ណក្រីក្រ ប្រភេទ១ និងប្រភេទ ២ ទទួល​បាន ១២ម៉ឺនរៀលដូចគ្នា។

ចំពោះ​កុមារអាយុ ០-៥ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ និង​សមាជិក​ដែល​មានផ្ទុកមេរោគអេដស៍ ទទួលបាន ៤ម៉ឺនរៀលក្នុងមួយនាក់ សម្រាប់ក្រីក្រ ១។ រីឯ កុមារ​អាយុ ០-៥ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ និង​សមាជិក​ដែល​មាន​ផ្ទុក​មេរោគអេដស៍ ដែលរស់នៅក្នុងគ្រួសារក្រីក្រ ២វិញ ទទួលបាន ២៨ ០០០រៀល ក្នុង​មួយនាក់។

ផ្នែកទី ២ គឺសំដៅលើគ្រួសារក្រីក្រ និងងាយរងគ្រោះរស់នៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ។ សម្រាប់​គ្រួសារ​មានបណ្ណសមធម៌ ទាំងកម្រិត ១ និងកម្រិត ២ទទួលបាន ១២ម៉ឺនរៀលដូចគ្នា។ កុមារអាយុ ០-៥ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ និងសមាជិក​ដែល​មាន​ផ្ទុកមេរោគអេដស៍ ដែលរស់នៅក្នុងគ្រួសារក្រីក្រកម្រិត ១ ទទួលបាន ៤ម៉ឺនរៀលក្នុង ១នាក់​។ រីឯ កុមារអាយុ ០-៥ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ និង​សមាជិក​ដែល​មានផ្ទុកមេរោគអេដស៍ ដែលរស់នៅក្នុងគ្រួសារក្រីក្រកម្រិត ២ ទទួលបាន ២៨ ០០០​រៀល​ក្នុង១នាក់។

ផ្នែកទី ៣សំដៅលលើគ្រួសារក្រីក្រ និងងាយរងគ្រោះនៅជនបទ។ គ្រួសារក្រីក្រ ដែលមាន​បណ្ណ​សម​ធម៌ ទាំងកម្រិត ១ និងកម្រិត ២ ទទួលបាន ៨ម៉ឺនរៀលដូចគ្នា។ កុមារអាយុ ០-៥ឆ្នាំ ជន​មាន​ពិការភាព មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ និង​សមាជិក​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ ទទួលបាន ២៤ ០០០រៀលក្នុង ១នាក់ សម្រាប់គ្រួសារក្រីក្រកម្រិត ១។ ចំពោះ​កុមារ​អាយុ ០-៥ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ និង​សមាជិក​ដែល​មាន​ផ្ទុក​មេរោគអេដស៍រស់នៅក្នុងគ្រួសារកម្រិត ២វិញ ទទួលបាន ១៦ ០០០រៀលក្នុង១នាក់៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm