ប្រធានាធិបតីបង់ក្លាដែស លោក ម៉ូហាម៉េដ ស្សាហាប៊ូឌីន(Mohammed Shahabuddin) កាលពីថ្ងៃពុធ បានតែងតាំងមេដឹកនាំគណបក្សសម្ព័ន្ធ អាវ៉ាមី លីគ (Awami League) របស់ប្រទេសបង់ក្លាដែស ដែលកំពុងកាន់អំណាច ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ។ នេះគឺជាអាណត្តិទីបួនជាប់ៗគ្នារបស់លោកស្រី Hasina ជានាយករដ្ឋមន្ត្រីរបស់ប្រទេស។

គណៈរដ្ឋមន្ត្រីរបស់ប្រទេស បាននិយាយនៅក្នុងសេចក្តីជូនដំណឹងថា ប្រធានាធិបតី ក៏បានអញ្ជើញលោកស្រី ឱ្យបង្កើតរដ្ឋាភិបាលថ្មីផងដែរខណៈគណបក្សរបស់លោកស្រី ទទួលបានទំនុកចិត្តពីសមាជិកសភាភាគច្រើន។

លោកស្រី Hasina រួមជាមួយសមាជិកសភាផ្សេងទៀតមកពីគណបក្សរបស់លោកស្រី បានស្បថចូលកាន់តំណែងជាសមាជិកសភាកាលពីថ្ងៃពុធ បន្ទាប់ពីជ័យជម្នះរបស់គណបក្សលោកស្រី ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។
យោងតាមការជូនដំណឹងរបស់សារព័ត៌មាន Gazette ចេញផ្សាយដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកាលពីរសៀលថ្ងៃអង្គារបានឲ្យដឹងថា គណបក្សសម្ព័ន្ធ អាវ៉ាមី លីគ (Awami League) ដឹកនាំដោយលោកស្រី Hasina បានទទួលអាសនៈចំនួន ២២២ ក្នុងចំណោមអាសនៈចំនួន ២៩៨ របស់សភា។ សម្ព័ន្ធដឹកនាំដោយគណបក្សសម្ព័ន្ធ អាវ៉ាមី លីគ (Awami League) បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ដោយទទួលបានអាសនៈចំនួន២២៥អសនៈ។