ឯកឧត្តម លី ធុជ ស្នើកូរ៉េបន្តជួយបណ្តុះបណ្តាល និងផ្តល់សម្ភារពេទ្យបន្ថែមទៀត​ដល់មន្ទីរពេទ្យកុមារជាតិ

2024/01/11 08:12:12 pm        482

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេសកកម្មពិសេស​របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាលទី៧ នៃ​រដ្ឋសភា បានស្នើដល់មិត្តកូរ៉េ បន្តជួយបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ផ្តល់​សម្ភារៈ​បរិក្ខាពេទ្យ​បន្ថែមទៀត​ដល់​មន្ទីរពេទ្យកុមារជាតិ ដើម្បី​ចូលរួ​ម​លើក​កម្ពស់​សុខមាលភាព​កុមារ​កម្ពុជា​ឱ្យកាន់តែប្រសើរថែមទៀត។

ថ្លែងក្នុងឱកាសពិធីប្រគល់ទទួលអំណោយម៉ាស៊ីនលាងឈាម CRRT សម្រាប់​កុមារ​កាល​ពី​រសៀល​ថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​របស់​រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានបន្តថា​ការ​ជំរុញ​ឱ្យ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ និង​ផ្តល់​សម្ភារៈ​បរិក្ខាពេទ្យ​ដល់​មន្ទីរពេទ្យកុមារ​ជាតិ​នេះ​ដោយ​សារ​មន្ទីរ​ពេទ្យ​កុមារ​មួយ​នេះ​បាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពិនិត្យព្យាបាលជំងឺ និងសង្គ្រោះកុមារនៅកម្ពុជា។ ខណៈកា​រជួយដល់មន្ទីរពេទ្យកុមារជាតិជាការជួយដ៏មានតម្លៃ ដើម្បី​ជួយ​ដល់​កុមារា​កុមារី​ដែល​តំណាង​ឱ្យ​អនាគត នៃកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមថា កូរ៉េនឹងបន្តជួយបណ្តុះបណ្តាល និងផ្តល់សម្ភារបរិក្ខា​ពេទ្យ​សំខាន់ៗ​បន្ថែមទៀត​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ ដើម្បី​លើក​កម្ពស់​សមត្ថភាព​បុគ្គលិក​សម្រាប់​ឆ្នាំ​២០២៤​នេះ និងឆ្នាំទៅមុខ​បន្តទៀត ដើម្បី​ជួយ​ដល់​សុខមាលភាព​ប្រជាពលលរដ្ឋ​កម្ពុជា​ពិសេស​កុមារ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​ស្រម​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​នីតិកាលទី៧ នៃ​រដ្ឋសភានេះ។

ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងអំណរគុណចំពោះ រ៉ូតារី ក្លឹប អ៊ិនធើណាស់សិនណាល់ ដែលបាន​ជួយ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​របស់​មន្ទីរ​ពេទ្យ​កន្ល​ង​មក​ហើយឯកឧត្តម សង្ឃឹមថា រ៉ូតារី ក្លឹប អ៊ិនធើណាស់សិនណាល់ នឹងបន្តជួយ​បណ្តុះ​បណ្តាល​ជា​បន្ត​ទៀត។

លោកជំទាវ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ក្រសុខាភិបាល តែងតែយកចិត្តទុកដាក់ខ្លាំង លើការលើកកម្ពស់ការផ្តល់សេវាល្អ និង​មាន​គុណភាព​ជូន​អតិថិជន រួមជាមួយការ​បង្កើនគុ​ណភាព​ការ​ធ្វើរោគ​វិនិច្ឆ័យ​ផង​ដែរ​ហើ​យ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ ជាមន្ទីរពេទ្យថ្នាក់ជាតិមួយ ដែលជំនាញលើផ្នែក ព្យាបាលរោគកុមារ និងមាន​ការ​កោត​សរសើរ​ច្រើន​ពីសំណាក់អតិថិជនកន្លងមក។លោកជំទាវ បានរំលឹកថា មន្ទីរពេទ្យកុមារ​ជាតិ​បាន​ចាប់​ផ្តើម​ប្រតិបត្តិការចាប់តាំងពីឆ្នាំ១៩៨០ក្រោមជំនួយ របស់អង្គការ World Vision ដោយ​មាន​គ្រូ​ពេទ្យ​ខ្មែរ​តែមួយរូប និង ក្រុម បេសកកម្មរបស់អង្គការទស្សនពិភពលោក មានចំនួន៤រូប គឺ វេជ្ជ​បណ្ឌិត ២រូប អ្នកបច្ចេកទេសមន្ទីរពិសោធន៍១រូប និងគិលានុបដ្ឋាយិកា១រូប តែប៉ុណ្ណោះ។

សូម​ជម្រាប​ថា បច្ចុប្បន្ននេះ មន្ទីរពេទ្យមានផ្នែករហូតដល់ទៅ ២៣ផ្នែក ដែលបាន​ផ្តល់​សេវា​ជូន​ប្រជាជន និងបុគ្គលិកប្រមាណជាង៦០០នាក់។ ជាពិសេស​ការ​ផ្តល់​ម៉ាស៊ីន​លាង​ឈាម​នា​ពេល​នេះ ​នឹងជួយពង្រឹងការព្យាបាលកុមារ បន្ថែមលើការងារសព្វថ្ងៃ។ ចំណែកតំណាងរ៉ូតារី ក្លឹប អ៊ិន​ធើ​ណាស់​បានលើកឡើងថា ការផ្តល់ម៉ាស៊ីនលាងឈាមសម្រាប់កុមារនាពេលនេះ គឺដើម្បី​ជួយ​សម្រួល​ដល់​ការព្យាបាលជំងឺកុមារឱ្យកាន់តែប្រសើរថែមទៀត៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm