ក្រសួងការបរទេស និង​UN​ប្រចាំ​កម្ពុ​ជា ​រៀបចំ​សន្និសីទ​អបអរសាទរ​ខួប​លើក​ទី​៧៥ ​នៃ​អង្គការ​សហប្រជាជាតិ

2021/04/27 09:59:58 am        30

ភ្នំពេញ ៖ ​ក្នុងឱកាស​ក្រសួងការបរទេស​រៀបចំ​សន្និសីទ​អបអរសាទរ​ខួប​លើក​ទី​៧៥​ នៃ​អង្គការ​សហប្រជាជាតិ ​ឯកឧត្តម ប្រាក់ សុខុន ប្រមុខ​ការទូត​កម្ពុជា ​បាន​ថ្លែងថា ​ពហុភាគី​និយម​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើន​សាមគ្គីភាព​ដោយ​ឆន្ទៈ​ និង​ធនធាន​រួម​ ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។


នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ ​សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​អញ្ជើញ​ចូលរួម​សន្និសីទ​ជាន់ខ្ពស់​ក្រោម​ប្រធានបទ​ «​អនាគត​ដែល​យើង​ចង់បាន តួនាទី ​នៃ​ពហុភាគី​និយម​ក្នុង​ពិភពលោក​ក្រោយ​ជំងឺ​កូ​វីដ​–១៩» ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧៥ នៃ​អង្គការសហប្រជាជាតិ​ ដោយ​ពិធី​នេះ​ មានការ​ចូលរួម​ពី​តំណាង​ស្ថាប័ន​ក្រសួង ​អង្គ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​តំណាង​អង្គការ​សុខភាព​ពិភពលោក​ និង​អង្គការ​ដៃគូ​ជាច្រើន​រូប​ផងដែរ​។

នាឱកាស​នោះ ឯកឧត្តម ប្រាក់ សុខុន បាន​មានប្រសាសន៍ថា ប្រធានបទ​នៃ​សន្និសីទ​នេះ​ពិតជា មាន​សារសំខាន់​យ៉ាង​ខ្លាំង ​នៅក្នុង​ពិភព​ដែល​កំពុង​ច្របូកច្របល់​ដោយសារ​បញ្ហា​សុខភាព ជាពិសេស​ជំងឺ​កូ​វីដ​១៩​។ ​ ឯកឧត្តម ប្រាក់ សុខុន ​បាន​ថ្លែងថា​ ស្ថិតក្នុង​កាលៈទេសៈ​នេះ​ពហុភាគី​និយម​កំពុង​មាន​តួនាទី​ល្អ​បំផុត ដែល​អាច​បង្កើត​បានជា​សាមគ្គីភាព​ឆន្ទៈ និ​ង​ធនធាន​រួម​ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​ដោយ​វិបត្តិ​នៃ​បញ្ហា​សុខភាព​នេះ​។

ប្រមុខ​ការទូត​កម្ពុជា បាន​សង្កត់ធ្ងន់​ថា នេះ​ជា​ពេលវេលា​ដើម្បី​ពង្រឹង​កេរ្តិ៍ ដំណែល​នូវ​គោលការណ៍​ពហុភាគី​និយម​នេះ​ឡើងវិញ​ ដោយ​បង្ហាញ​នូវ សាមគ្គីភាព និង កិច្ច​សហប្រតិបត្តិការ​ចម្រុះ​ឲ្យ​បាន​កាន់តែច្រើន ។

ក្រៅពីនេះ ប្រមុខ​ការទូត​កម្ពុជា បាន​គូស​បញ្ជាក់​ទៀ​ថា គូប្រជែង​នយោបាយ​ភូមិសាស្ត្រ​នយោបាយ​ខ្លាំងក្លា​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​សង្គ្រាមត្រជាក់​ថ្មី​បាន​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ការ​រីក​រាលដាល​នៃ​វីរុស ​និង​ធ្វើឱ្យ​សេដ្ឋកិច្ចពិភព​លោក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។

ដោយឡែក ដោយសារ​ប្រទេស​ជាច្រើន​កំពុង​រង​ការ​គំរាមកំហែង ​ដោយ​គ្រោះ​មហន្តរាយ​នៃ​ទឹកជំនន់ ប្រមុខ​ការទូត​កម្ពុជា ​បាន​ថ្លែងបន្តថា ​ស្ថានភាព​ជាក់​ស្តែង​រប​ស់​ប្រជាជន​ដែល​រងគ្រោះ​ក្រោម​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត ១៩ គឺ​មិន​អាច​ធ្វេសប្រហែស​ចំពោះ​ទុក្ខលំបាក​របស់​អ្នកដទៃ​ដែល​រង​ផល​ប៉ះពាល់​ពី​បាតុភូត​ទាក់ទង​នឹង ​ការប្រែប្រួល​អាកាសធាតុ​ឡើយ​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បន្ថែមថា​ គ្មាន​ប្រទេស​ណាមួយ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​បំរែ​បំរួល​អាកាសធាតុ​បានទេ ពុំមាន​ការប្រកាន់​ខ្ជាប់​នូវ​ពហុភាគី​និយម​និយម​ដ៏​រឹងមាំ​និង​មាន​ប្រសិទ្ធភាព​នោះទេ​ បណ្តា​ប្រទេស​ដែល​រង​ការ​គំរាមកំហែង​នឹង​មិន​អាច​យកឈ្នះ​លើ​បញ្ហា​គ្រោះ​មហន្តរាយធម្មជាតិ​បាន​ដោយ​ជោគជ័យ​ឡើយ​៕​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm