ស្វីសពង្រីកជំនួយបណ្តុះបណ្តាលជំនាញទេសចរណ៍គាំទ្រយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧

2024/01/11 09:38:03 pm        79

ភ្នំពេញ ៖ ល្ងាចថ្ងៃទី១០ ខែមករានេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក ម៉ាខាស ប៊ឺលី (Markus Buerli) នាយកសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ដើម្បីពិភាក្សាពង្រីកគម្រោងជំនួយបណ្តុះបណ្តាលជំនាញទេសចរណ៍ រួមចំណែកសម្រេចគោលដៅជាយុទ្ធសាស្ត្របណ្តុះបណ្តាលជំនាញវិជ្ជាជីវៈយុវជន១,៥ លាននាក់។

​នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន បានថ្លែងអរគុណទីភ្នាក់ងារ ស្វីស សម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ គាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដល់យុវជនកី្រក្រងាយរងគ្រោះជាង ៤ពាន់នាក់ នៅតាមខេត្តគោលដៅគម្រោងចំនួន១០ខេត្ត និងគាំទ្រចំពោះ ការពង្រីកបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ដល់ខេត្តគោលដៅថ្មីចំនួន២ រួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង ចាប់ពីឆ្នាំ២០២៤តទៅ។ 

 ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងថា តាមរយ:ការអនុវត្តគម្រោងជំនួយរដ្ឋាភិបាលស្វីស នឹងរួមចំណែករប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

លោក ម៉ាខាស ប៊ឺលី បង្ហាញការតាំងចិត្តថា ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា នឹងពង្រីកជំនួយកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេស លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការគ្រប់គ្រងគោលដៅទេសចរណ៍ឲ្យមានភាពទាក់ទាញប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

លោក ម៉ាខាស ប៊ឺលី ថ្លែងថា កន្លងមករដ្ឋាភិបាលស្វីសបានផ្តល់ជំនួយអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) អនុវត្តដោយអង្គការស្វីស ខន់ថាក់ និងពង្រីកអនុវត្តគម្រោងបង្កើតឱកាសការងារសមរម្យដល់យុវជន (DEY) អនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) សំដៅចូលរួមលើកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ស្របតាមស្តង់ដាជាតិនិងអាស៊ាន ។

ក្នុងជំនួបឯកឧត្តមរដ្ឋមន្ត្រី និងទីភ្នាក់ងារស្វីស ក៏បានពិភាក្សាគ្នាបន្ថែមជំរុញអភិវឌ្ឍធនធានមនុស្ស បន្តអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ រៀបចំយន្តការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា រៀបចំប្រព័ន្ធធ្វើតេស្ត សមត្ថភាព អ្នកជំនាញតាមអនឡាញ និងគាំទ្រការកម្មវិធីគ្រប់គ្រងគោលដៅទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅកម្ពុជាផងដែរ។  អត្ថបទ ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        2
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        107
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm