​ ​សិក្ខាកាមបរទេស១៣នាក់មកពីប្រទេសចំនួន៣ ទទួលបានបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបោសសម្អាតមីន និងសុនខហិតមីនពីគ្រូឯកទេសកម្ពុជា

2024/01/11 09:48:25 pm        101

ភ្នំពេញ ៖ សិក្ខាកាមបរទេសចំនួន១៣នាក់ មកពីប្រទេសបីផ្សេងគ្នា បានឆ្លងកាត់ការបង្វឹកដោយជោគជ័យពីគ្រូឯកទេសកម្ពុជាលើជំនាញបច្ចេកទេសបោសសម្អាតមីននិងសុនខហិតមីនជំនាន់ទី២ ក្នុងរយៈពេល៣សប្តាហ៍ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង។

​យោងតាមផេកហ្វេសបុករបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានចុះផ្សាយថា នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សិក្ខាកាមបរទេសនៃអង្គការ អាប៉ូប៉ូ ចំនួន ១៣ នាក់មកពីប្រទេសបីផ្សេងគ្នា ដែលរួមមានសិក្ខាកាមសញ្ជាតិ អ៊ុយក្រែន ចំនួន១០នាក់ សិក្ខាកាមសញ្ជាតិកូឡុំប៊ីចំនួន ២នាក់ និងសិក្ខាកាមសញ្ជាតិហ្ស៊កដានីចំនួន១នាក់ នេះ ត្រូវបានឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានធ្វើពិធីប្រគល់ជូននូវវិញ្ញាបនបត្រ័បញ្ជាក់ពីភាពជោគជ័យលើវគ្គហ្វឹកហ្វឺនបំប៉នមូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមីនជំនាន់ទី២ រយៈពេល ៣សប្តាហ៍ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣កន្លងមកនៅក្នុងវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីននៃខេត្តកំពង់ឆ្នាំង។

 ប្រភពខាងលើបានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនលើកទី២នេះ មានគោលបំណងពង្រឹងសមត្ថភាព ដល់សិក្ខាកាមទៅលើការដាក់ស្លាកចម្ការមីន/គ្រាប់ និងការប្រើប្រាស់ម៉ាស៊ីនរាវមីន ដើម្បីឲ្យសិក្ខាកាមទាំងនោះអាចមានសមត្ថភាពគ្រប់ គ្រាន់ក្នុងការប្រើប្រាស់នៅក្នុងសកម្មភាពបោសសម្អាតមីន នៅក្នុងប្រទេសរៀងៗខ្លួនវិញ ។ ដែលកាលពីវគ្គហ្វឹកហ្វឺនដូចគ្នានេះ ជំនាន់ទី១ មានសិក្ខាកាមចូលរួមសរុប៩ នាក់ មកពី ប្រទេសប៊ូសនៀ ប្រទេសអង់ហ្គោឡា ប្រទេសទួរគី និង ប្រទេសហ្ស៊កដានី។

   សូមជម្រាបថា អង្គភាពស៊ីម៉ាក់បានផ្តល់ការហ្វឹកហ្វឺនដល់មន្រ្តី សិក្ខាកាមអន្តរជាតិលើវិស័យសកម្មភាពមីននេះអស់រយៈជាង១ទស្សវត្សរ៍កន្លងមកហើយ ពោលគឺចាប់ តាំងពីឆ្នាំ២០១០មកម្លេះ ក្នុងនោះអង្គភាពស៊ីម៉ាក់បានផ្តល់ការហ្វឹកហ្វឺនដល់សិក្ខាកាមអន្តរជាតិ ចំនួនប្រមាណជាង ៧០០នាក់ មកពីប្រទេសកូឡុំប៊ី អង់ហ្គោឡា អ៊ឺរ៉ាក់ ឡាវ ភូមា នេប៉ាល់ និងប្រទេសអ៊ុយក្រែន ជាដើម៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        62
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        95
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm