យុវជនស្ម័គ្រចិត្តអាស៊ាន១៦រូបទទួលវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម

2024/01/11 09:53:08 pm        60

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤នេះ បានទទួលស្វាគមន៍គណៈប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ានចំនួន១៦រូប ដែលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សា ទទួលវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋម និងសេវាកម្មភាពធន់សហគមន៍តាមមូលដ្ឋាន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ 

ជាកិច្ចចាប់ផ្តើម លោកជំទាវ អគ្គលេខាធិការស្តីទី បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ដែលបានអញ្ជើញមកដល់ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា និងបានផ្តល់ឱកាសដល់មន្ត្រីនៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ឡើងធ្វើបទបង្ហាញស្តីពីប្រវត្តិ និងសកម្មភាពការងាររបស់ កាកបាទក្រហមកម្ពុជា ទៅតាមយុទ្ធសាស្ត្រ ២០២១-២០៣០ ដែលធ្វើប្រតិបត្តិការទៅតាមវិស័យអាទិភាពចំនួន៤រួមមាន ៖ ១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងវប្បធម៌អហិង្សា និង៤ការអភិវឌ្ឍស្ថាប័ន។

ខណៈនោះដែរប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន បានមានការចាប់អារម្មណ៍ទៅលើការងាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលលោកជំទាវអគ្គលេខាធិការស្តីទី បានជម្រាបជូនពីសារបានរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីទទួលគោរមងារទី១ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និងគោរមងារទី២ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១ រៀងមកនោះ គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកក្នុងការធ្វើឱ្យអត្រានៃការឆ្លងមេរោគអេដស៍មានការធ្លាក់ចុះ តាមរយៈការលើកកម្ពស់ការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ដោយផ្តោតលើការមិនរើសចំពោះអ្នកផ្ទុកមេរោគអេដស៍ ការទប់ស្កាត់មិនឱ្យមានអ្នកស្លាប់ដោយសារមេរោគអេដស៍ ដោយមិនបានប្រើឱសថប្រឆាំងមេរោគអេដស៍ និងទប់ស្កាត់មិនឱ្យមានអ្នកឆ្លងមេរោគអេដស៍ថ្មី។ ពាក់ព័ន្ធនឹងការងារមេរោគអេដស៍ ជំងឺអេដស៍នេះដែរ លោកជំទាវ បានគូសបញ្ជាក់អំពីពានរង្វាន់នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានទទួលពីអង្គការសហប្រជាជាតិ កាលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៩ ក្នុងការបំពេញបាននូវយុទ្ធសាស្ត្រសូន្យបី របស់អង្គការសហប្រជាជាតិទៀតផង។ ទន្ទឹមនឹងនេះ ការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងស្តីពីសុខភាពស្ត្រី កុមារ និងទារក បានរួមចំណែកធ្វើឱ្យអត្រាឆ្លងមេរោគអេដស៍ពីម្តាយទៅកូន និងអត្រាមរណភាពមាតា និងទារក មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។

សូមជម្រាបថាបន្ទាប់ពីកម្មវិធីជួបសម្តែងការគួរសម និងសំណេះសំណាលរួចមក ប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ានទាំង ១៦រូប បានទទួលវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋម និងសេវាកម្មភាពធន់សហគមន៍មូលដ្ឋាន ដែលធ្វើបទឧទ្ទេសនាមដោយមន្ត្រីជំនាញនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា៕ អត្ថបទ ៖ សម ងីម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm