បឹងកេត​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជាថ្មី ក្រោយ​បញ្ចប់​ការ​ធ្វើ​ច​ត្ដា​ឡី​ស័ក​ដោយ​ជោគជ័យ​

2021/06/24 05:49:50 pm        97

​បាល់ទាត់៖ ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត បាន​ចាប់ផ្ដើម​សកម្មភាព​ប្រមូលផ្ដុំ​ហ្វឹកហាត់​ឡើង​វិញ​ហើយ បន្ទាប់ពី​បញ្ចប់​ការ​ធ្វើ​ច​ត្ដា​ឡី​ស័ក​ដោយ​ជោគជ័យ​កាលពី​ថ្មីៗ ដើម្បី​ត្រៀម​ស្វាគមន៍​ការ​ត្រឡប់មកវិញ​នៃ​លី​គ​កំពូល​កម្ពុជា បន្ទាប់ពី​ក្រុម​នាគ​ខៀវ​នេះ​បាន​ខកខាន​ទាំង​ស្រុង ក្នុង​ការ​ប្រកួត​ពានរ​ង្វាន់​លក្ខណៈ​មិត្តភាព និង​ដកស្រង់​បទពិសោធន៍ League Cup 2021។​

​សូម​បញ្ជាក់​ថា ក្រុម​បឹងកេត​បាន​ខកខាន​ក្នុង​ការប្រកួត​ពានរង្វាន់ League Cup 2021 ក៏ដូចជា​សកម្មភាព​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជាដើម បន្ទាប់ពី​រក​ឃើញ​ករ​ណី​វិជ្ជមាន​លើ​មន្ដ្រី​របស់​ខ្លួន​ម្នាក់​កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ពោល​គឺ​មុន​ចាប់ផ្ដើម​យុទ្ធនាការ​ប្រកួត​ពានរ​ង្វាន់ League Cup ១​ថ្ងៃ។ បន្ទាប់មក​គណៈកម្មកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ក៏​សម្រេច​ដក​សិទ្ធ​ក្រុម​បឹងកេត​ពី​ការប្រកួត​នេះ ដោយ​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​ច​ត្ដា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃដើម្បី​ទប់ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រហូតដល់​ថ្ងៃទី​១៨ ខែមិថុនា ទើប​បឹងកេតបានបញ្ចប់​ច​ត្ដា​ឡី​ស័ក​ដោយ​ជោគជ័យ ដោយ​គ្រប់​បុគ្គលិក និង​កីឡាករ​ទាំងអស់បានធ្វើ​តេស្ដ​អវិជ្ជមាន​ចំនួន ៣​លើក ខណៈ​មន្ដ្រី​របស់ខ្លួន​ម្នាក់ដែល​រកឃើញ​វិជ្ជមាន​ជំងឺ​ដ៏​កាច​សាហាវ​នេះ ក៏បាន​ជាសះស្បើយ​នៅថ្ងៃនោះ​ដែរ។​

​ដូច្នេះ​ការចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ឡើងវិញ​ របស់​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា ៤​សម័យនេះ ពួកគេ​បាន​ផ្ដោត​សំខាន់​លើ​ការត្រៀម​ ការប្រកួត​ត្រឡប់មកវិញនៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ នា​ដើមខែ​កក្កដា​ខាងមុខ តែបើ​គ្មាន​ការប្រែប្រួល​ទេនោះ បឹងកេតនឹងត្រូវ​រង់ចាំ​ការប្រកួត​បន្ទាប់​របស់​ខ្លួនរហូតដល់​ចុងខែ​កក្កដា បន្ទាប់ពី​កម្មវិធី​ប្រកួត​វគ្គ​ចែក​ពូ​លនៃ​ពានរង្វាន់ AFC Cup 2021 ដែល​គ្រោង​ប្រកួត​ចុងខែ​នេះកំពុងស្ថិត​ក្នុង​ភាពស្រពេចស្រពិល ហើយ​អាច​នឹងមាន​ការពន្យារ​ពេល​ជាថ្មី​នៅឡើយ។​ ​គួរ​បញ្ជាក់ថា ក្នុងការ​ប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជារដូវ​កាល​ឆ្នាំ​២០២១ ក្រុម​នាគ​ខៀវ​បឹងកេតទើប​រកបាន ៣​ពិន្ទុ​ក្នុង​ដៃ​ប៉ុណ្ណោះ បន្ទាប់ពី​ឆ្លងកាត់ ៤​ប្រកួត​ឈ្នះ ១ និង​ចាញ់ ៣ រួមមាន​ចាញ់​ណាហ្គា​វើ​ល​ដ៏ ១-០, ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ២-១, ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ១-០ និង​ប្រកួត​ចុងក្រោយ​របស់ខ្លួនបាន​យកឈ្នះ​ក្រុម​បាត​តារាង​សូល​ទី​ឡូ​អង្គរក្នុង​លទ្ធផល ៣-០៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        356
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm