
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រមុខយោធាសហភាពមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានជួបជាមួយបេសកជនពិសេស មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កាលពីថ្ងៃពុធ ខណៈប្រទេសឡាវទទួលតួនាទីជាប្រធានប្តូរវេនរបស់ប្លុកនេះ ដែលបានជំរុញកិច្ចប្រឹងប្រែងសន្តិភាព នៅក្នុងសហភាពនេះ។
មេបញ្ជាការយោធា បានជួបជាមួយលោក Alounkeo Kittikhoun បេសកជនដឹកនាំស្តីពីវិបត្តិមីយ៉ាន់ម៉ា ក្នុងពេលមានការខកចិត្តជាមួយកង្វះការប្តេជ្ញាចិត្តពីឧត្តមសេនីយ៍ជាច្រើនរូប ដើម្បីជំរុញឲ្យមានសន្តិភាព ក្រោមផែនការមួយដែលបានព្រមព្រៀង ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។
សហភាពមីយ៉ាន់ម៉ា បានមើលឃើញជុំនៃអំពើហិង្សាឥតឈប់ឈរ ចាប់តាំងពីរយោធាដណ្តើមអំណាច ពីរដ្ឋាភិបាលជាប់ឆ្នោត ក្នុងរដ្ឋប្រហារឆ្នាំ២០២១។
អាស៊ាន បានទទូចដដែលៗដល់យោធា ដើម្បីបញ្ឈប់ការប្រយុទ្ធ និងអនុវត្ត«ការឯកភាព៥ចំណុច»។ យោធា បានច្រានចោលចំពោះគំនិតផ្តួចផ្តើមកិច្ចសន្ទនា ជាមួយក្រុមអ្នកប្រឆាំងរបស់ខ្លួន ក្នុងរដ្ឋាភិបាលសាមគ្គីដែលមានតែស្រមោល និងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាសមាសភាពដ៏សំខាន់នៃកិច្ចព្រមព្រៀង ដែលបានចាត់ទុកពួកគេថាជាក្រុមភេរវករ។