នគរបាលសម្រេចចាត់វិធានការតាមច្បាប់ លើបុរសប្រឌិតរឿងថាខ្លួនត្រូវប្លន់ម៉ូតូ នៅតំបន់បឹងកក់

2024/01/11 04:40:02 pm        984

ភ្នំពេញ ៖ ករណីបុរសម្នាក់បានប្រឌិតរឿងថា ខ្លួនត្រូវជនសង្ស័យព្រួតវាយប្លន់យកម៉ូតូ នៅក្នុងតំបន់បឹងកក់ ស្ថិតក្នុងខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ត្រូវបាននគរបាលសម្រេចធ្វើការឃាត់ខ្លួន នឹងត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។ 

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ៖ ករណីនេះ នគរបាលចាំបាច់ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលរូបនេះ ដោយសាររូបគេបានប្រឌិតភូតកុហក់សមត្ថកិច្ច និងបង្កភាពឆោរឡោរ បំភ្លៃបំប៉ោងព័ត៌មាន នឹងជាការបំពុលសង្គម ធ្វើឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណះ ដូច្នោះហើយសមត្ថកិច្ចមិនអាចមានការលើកលែងបាននោះទេ ។ 

ជនដែលបានប្រឌិតរឿង មានឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ ។ រូបគេបានប្រឌិតរឿងឡើង ដោយសារមានបញ្ហាទំនាស់ជាមួយស្ត្រីជាប្រពន្ធ ទើបសម្រេចប្រើវិធីថា មានចោរប្លន់ម៉ូតូខ្លួន និងទ្រព្យសម្បត្តិមួយចំនួន ដើម្បីឱ្យស្ត្រីជាប្រពន្ធបានដឹង ហើយត្រឡប់មកយល់ចិត្ត និងអាណិតខ្លួនវិញ ។ 

គួររំលឹកថា ៖ ដំណើររឿងហេតុ ជនប្រឌិតរឿងខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-4567 ឌុបកូនស្រីយកម៉ូតូទៅផ្ញើរនៅសណ្ឋាគារភ្នំពេញ រួចខ្លួនបន្តជិះផាស់អាប់ចូលទៅក្នុងតំបន់បឹងកក់ លុះដល់កន្លែងស្ងាត់ ក៏យកក្រវិលកំប៉ុងឆូតក្បាលខ្លួនឯងផ្នែកខាងក្រោយ បណ្តាលឱ្យឈាមរងរបួស ហើយផ្អើលឆោរឡោរថា មានគេប្លន់ម៉ូតូខ្លួន ទើបបង្កការភ្ញាក់ផ្អើលតែម្តងទៅ ៕ ដោយ ៖ លីហេង

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am