
ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌ចំនួន៣លានដុល្លារ សម្រាប់កិច្ចប្រឹងប្រែងស្តារឡើងវិញរបស់ប្រទេសជប៉ុន ពីគ្រោះរញ្ជួយដី ដែលបានវាយប្រហារ នៅឧបទ្វីប Noto កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល។
រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានប្រកាសជំនួយនៅថ្ងៃព្រហស្បតិ៍នេះ។ ក្រសួងការបរទេសរបស់ប្រទេស បាននិយាយថា ក្រសួង សង្ឃឹមថា ជំនួយនេះនឹងជួយដល់ការស្តារឡើងវិញតំបន់រងគ្រោះរញ្ជួយដី និងអនុញ្ញាតឲ្យពលរដ្ឋរងផលប៉ះពាល់ ត្រឡប់ទៅរកជីវិតរស់នៅធម្មតាវិញក្នុងពេលឆាប់ៗ។
កាលពីថ្ងៃទី២ ខែមករា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានបង្ហាញថា ប្រធានាធិបតី លោក Yoon Suk-yeol បានផ្ញើសារ ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ផ្តល់ការរំលែកទុក្ខរបស់លោក ដល់ជនរងគ្រោះរញ្ជួយដី និងគ្រួសារអ្នកស្លាប់។
ការិយាល័យ បាននិយាយផងដែរថា លោក Yoon បានបង្ហាញពីការយកចិត្តទុកដាក់ជួយកិច្ចប្រឹងប្រែងស្តារឡើងវិញរបស់ប្រទេសជប៉ុន និងបន់ស្រន់សុំឲ្យប្រជាជន នៅក្នុងតំបន់រងគ្រោះមហន្តរាយ អាចឆាប់បានត្រឡប់ទៅរកជីវិតរស់នៅធម្មតាវិញឆាប់ៗ។