លោក Netanyahu ៖ អ៊ីស្រាអែលគ្មានបំណងកាន់កាន់តំបន់ហ្គាហ្សាជាអចិន្រ្តៃយ៍នោះទេ

2024/01/11 05:10:40 pm        47

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្សាយលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធថា អ៊ីស្រាអែលគ្មានបំណងកាន់កាន់តំបន់ហ្គាហ្សាជាអចិន្រ្តៃយ៍នោះទេ ។

លោកបន្តថា គោលបំណងរបស់ពួកយើង គឺចង់កម្ចាត់ក្រុមភេរវករហាម៉ាស់នៅតំបន់ហ្គាហ្សា និងរំដោះចំណាប់ថ្នូររបស់ពួកយើង ។ ពេលដែលគោលដៅមួយនេះ សម្រេចបានហើយ តំបន់ហ្គាហ្សា អាចនឹងគ្មានយោធា និងលែងរ៉ាឌីកាលនិយមដូចមុន ។

អ៊ីស្រាអែល និយាយនៅក្នុងសប្តាហ៍នេះថា ពួកគេមានផែនការចាប់ផ្តើមដកទ័ពមកវិញ យ៉ាងហោចណាស់ចេញពីតំបន់ភាគខាងជើងហ្គាហ្សា ក្រោយរយៈពេលច្រើនសប្តាហ៍នៃសំពាធរបស់សហរដ្ឋអាមេរិក ឲ្យបន្ធូបន្ថយប្រតិបត្តិការសឹករបស់ពួកគេ និងផ្លាស់ប្តូរចំពោះអ្វីដែលទីក្រុងវ៉ាស៊ីងតោននិយាយថា វាគួរតែជាយុទ្ធនាការវាយប្រហារគោលដៅជាងមុន ។

ប៉ុន្តែការប្រយុទ្ធគ្នានៅតែខ្លាំងក្លាដូចមុនដដែល ជាពិសេសនៅតំបន់ភាគខាងត្បូង និងតំបន់ភាគកណ្តាលហ្គាហ្សា ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែល បើកការវាយប្រហារតាមជើងគោកកាលពីខែមុន ។

អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ២៣.០០០នាក់ នៅតំបន់ហ្គាហ្សា ចាប់តាំងពីពួកគេ បើកយុទ្ធនាការសឹករបស់ខ្លួនដើម្បីបោសសម្អាតិក្រុមជីវពលហាម៉ាស់ ដែលគ្រប់គ្រងតំបន់បិទច្រកមួយនេះ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ សម្លាប់ពលរដ្ឋអ៊ីស្រាអែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៤០នាក់ កាលពីថ្ងៃទី ៧ ខែតុលា ។

ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន បានប៉ាន់ប្រមាណថា ប្រហែល ៤០ភាគនៃអ្នកត្រូវបានសម្លាប់ មានអាយុក្រោម ១៨ឆ្នាំ ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm       
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am