មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ទទួលសម្ភារបរិក្ខារពេទ្យរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

2024/01/12 12:11:10 am        505

ភ្នំពេញ ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ទទួលសម្ភារបរិក្ខារពេទ្យរបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សរុបចំនួន ១៤គម្រោង គិតជាថវិកាចំនួន ១.៧៨៥.២៨៦,២៧ ដុល្លាអាមេរិក (មួយលានប្រាំពីររយប៉ែតសិបប្រាំពាន់ ពីររយប៉ែតសិបប្រាំមួយ ដុល្លាអាមេរិក និងម្ភៃប្រាំពីរសេន), នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ នៅមនី្ទរពេទ្យបង្អែកកម្ពុជា-ចិន សែនសុខ ។

​ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយបាននឹងកំពុងអនុវត្តគម្រោងជួសជុលកែលំអ អគារមន្ទីរពេទ្យ ផ្តល់ជំនួយឧកបរណ៍ វេជ្ជសាស្ត្រ និងសម្ភារបរិក្ខាពេទ្យផ្សេងៗដល់មន្ទីរពេទ្យបង្អែកទាំង៨ និងមណ្ឌលសុខភាពចំនួន០១មណ្ឌល ចំណុះមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សរុបចំនួន ១៤គម្រោង គិតជាថវិកាចំនួន ១.៧៨៥.២៨៦,២៧ ដុល្លាអាមេរិក (មួយលានប្រាំពីររយប៉ែតសិបប្រាំពាន់ ពីររយប៉ែតសិបប្រាំមួយ ដុល្លាអាមេរិក និងម្ភៃប្រាំពីរសេន)។ គម្រោងមនុស្សធម៌ដ៏ថ្លៃថ្លានេះ បាននឹងកំពុងចូលរួមលើកកម្ពស់ការផ្តល់សេវាសុខាភិបាល និងសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញបានកាន់តែប្រសើរឡើង និងជាផ្នែកមួយក្នុងការចូលរួមពង្រឹងគុណភាពសេវាសុខាភិបាលតាមមន្ទីរពេទ្យបង្អែកទាំង៨ ជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការផ្តល់នូវសម្ភារឧបករណ៍បរិក្ខាបន្ថែមស្របតាមតម្រូវការចាំបាច់ ត្រូវបានអនុវត្តជាបន្តបន្ទាប់នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។ ប្រភពថវិកាសម្រាប់កែលម្អនេះបានមកពី ថវិការបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ ព្រមទាំងអង្គការមនុស្សធម៌។

ជាមួយគ្នានោះដែរលោក Brent Muhlestein អ្នកឯកទេសផ្នែកគម្រោងមនុស្សធម៌ និងលោក រ័ត្ន ច័ន្ទសុភា នាយកសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងរួមគ្នាថា សមាគម មានគោលបំណងចង់ឲ្យមនី្ទរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ទទួលបានការអភិវឌ្ឍ និងផ្តល់ការព្យាបាលជំងឺឆ្លងផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព។

នាឱកាសនោះឯកឧត្តម អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម ដែលបានបរិច្ចាគថវិកា ក្នុងការជួសជុលកែលម្អអគារតាមមនី្ទរពេទ្យបង្អែកទាំង៨ និងមណ្ឌលសុខភាពចំនួន១ ព្រមទាំងបំពាក់សម្ភារៈបរិក្ខាវេជ្ជសាស្រ្តទំនើបៗ និងជួយបន្តបណ្តុះបណ្តាលធនធានមនុស្ស។ ឯកឧត្តម ក៏សូមផ្តល់អនុសាសន៍ណែនាំជូនដល់ថ្នាក់ដឹកនាំ មន្រី្ត និងបុគ្គលិកសុខាភិបាលនូវកិច្ចការចាំបាច់ និងមានសារសំខាន់មួយចំនួនដូចខាងក្រោម៖ ថ្នាក់ដឹកនាំមន្ទីរពេទ្យក៏ដូចជាបុគ្គលិកទាំងអស់ត្រូវចេះថែទាំជាប្រចាំនូវសម្ភារៈបរិក្ខាក៏ដូចជា៖ អគារ និងហេដ្ឋារចនាសម្ពន័នានានៅក្នុងមន្ទីរពេទ្យ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងខិតខំបម្រើសេវាប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈអោយបានខ្ជាប់ខ្ជួនជានិច្ច មានសាមគ្គីភាពផ្ទៃក្នុង និងចេះជួយគ្នាទៅវិញទៅមកក្នុងការបំពេញភារៈកិច្ច និងខិតខំសិក្សាស្វែងយល់នូវបច្ចេកវិជ្ជាថ្មីៗជាបន្តបន្ទាប់ដើម្បីបង្កើនចំណេះដឹងឱ្យទាន់ទៅនឹងភាពរីកចម្រើន ផ្នែកវិទ្យាសាស្ត្រ ជាពិសេសការប្រើប្រាស់ប្រព័ន្ធ Digital និងត្រូវគោរពតួនាទី ភារកិច្ច និងម៉ោងពេលបំពេញកាងារអោយបានត្រឹមត្រូវនិងពេញលេញ៕  អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm