ព្រះមហាក្សត្រ​កោតសរសើរ​រដ្ឋសភា ​ដែល​បាន​អនុម័ត​ច្បាប់​ជាច្រើន ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ

2021/06/24 06:14:48 pm        299

ភ្នំពេញ ៖ ​នៅក្នុង​ឱកាស​រដ្ឋសភា​បើក​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជសារ​ជូន​សម័យប្រជុំ​រដ្ឋសភា ​ដោយ​ព្រះអង្គ​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ ​ដែលមាន ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជា​អ្នកដឹកនាំ​ភារកិច្ច​ក្នុង​ការ​ពិនិត្យ ពិភាក្សា អនុម័ត​នូវ​ច្បាប់​ជាច្រើន ដើម្បី​ប្រើប្រាស់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ​ក្នុង​សកម្មភាព​នៃ​ការអនុវត្ត​តួនាទី​ និង​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព ​និង​ប្រសិទ្ធ​ផល​ស្រប​ទៅតាម​សភាព​ជាក់ស្តែង និង​សកលភាវូបនីយកម្ម​។

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ ​នរោត្តម សីហមុនី ទ្រង់បញ្ជាក់ថា ​អង្គសភា​បាន​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ទាំងឡាយ​បាន​ហ្មត់ចត់​ និង​ទាន់ពេលវេលា ​ជាពិសេស​ក្នុងនោះ សេចក្តី​ព្រាងច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ត្រូវបាន​អនុម័ត​ជា​ការ​ប្រញាប់​ដើម្បី​ឲ្យ​ប្រើប្រាស់​ក្នុង​ស្ថានការណ៍​ពិសេស ​ដែល​កម្ពុជា​កំពុង​រាតត្បាត​ដោយ​ជំងឺឆ្លង​ក្នុង​សហគមន៍​ជា​បន្តបន្ទាប់​មកនេះ​។

ព្រះករុណា​ជា​អម្ចាស់ បាន​កត់​សម្គាល់ថា ​ស្ថិតនៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​ស្មុគស្មាញ​នា​អំឡុង​ពេលដែល​ជំងឺ​កូ​វីដ​-១៩ ​កំពុង​រាតត្បាត​យ៉ាង​សាហាវ​ទូទាំង​សកលលោក​នេះ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ថ្នាក់ដឹកនាំ ​សមាជិក​សមាជិកា​ទាំងអស់​ បាន​ខិតខំ​យក​កម្លាំងកាយ​ចិត្ត ជាអាទិ៍ ក្នុង​ឱកាស​វិស្សមកាល​កន្លងមកនេះ ​សុទ្ធតែ​បាន​ចុះទៅ​មូលដ្ឋាន សួរសុខទុក្ខ ស្វែងយល់​និង​ជួយ​ដោះស្រាយ​រាល់​ការ​លំបាក​និង​រាល់​បញ្ហា​របស់​បងប្អូន​រួម​ជាតិ ជាពិសេស​សម្តេច ​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​យ៉ាងសកម្ម​ក្នុង​រាល់​កិច្ចប្រតិបត្តិការ​ដោះស្រាយ ទប់ស្កាត់ ​មាន​រួមទាំង​ការ​ផ្សព្វផ្សាយ​រាល់​វិធានការ​របស់​ក្រសួងសុខាភិបាល​និង​ការចាក់​វ៉ាក់សាំង​ទៀតផង​។

ព្រះរាជសារ ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ ​ នរោត្តម សីហមុនី បាន​ថ្លែងអំណរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី បណ្តា​ប្រទេស​ជា​មិត្ត ដៃគូ​អន្តរជាតិ​នានា ​ដែល​បាន​រួម​សហការ​យ៉ាង​១​ល្អ ​នៅក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

ព្រះអង្គ​បាន​កោតសរសើរ​យ៉ាង​ក្រៃលែង​ចំពោះ​សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កៀរគរ​មូលនិធិ​និង​ជំនួយ​វ៉ាក់សាំង​កូ​វីដ​-១៩ ​ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។

នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា​នេះ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦ បន្ទាប់ពី​បាន​វិស្សមកាល​អស់​រយៈពេល​ប្រមាណ​ជា​៣​ខែ​មក​។​ នៅក្នុង​សម័យប្រជុំ​ព្រឹក​នេះ ​មាន​របៀបវារៈ​ចំនួន​៩ នៅ​ក្នុង​នោះ​ មានការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​បេក្ខភាព ​ប្រធាន​ថ្មី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជំនួស​ប្រធាន​ចាស់​ដែល​បាន​លាលែង​ផងដែរ​។ វត្តមាន​សមាជិក​សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ មាន​ចំនួន ៨២​រូប​៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm