
អគ្គមេបញ្ជាការកងទ័ពឥណ្ឌា លោក Manoj Pande នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមករា) នេះ បាននិយាយថា បុគ្គលិកយោធាសហមីយ៉ាន់ម៉ាជាង ៤០០នាក់ បានឆ្លងចូលប្រទេសឥណ្ឌា តាមព្រំដែនដែលមានភាពធូររលុង ក្នុងរយៈពេល ២ខែចុងក្រោយនេះ។
បណ្ដាឧត្តមសេនីយ៍របស់សហភាពមីយ៉ាន់ម៉ា កំពុងប្រឈមនឹងការសាកល្បងដ៏ធំបំផុតរបស់ពួកគេ ចាប់តាំងពីពួកគេបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដោយសារកងកម្លាំងជនជាតិភាគតិចចំនួន៣ក្រុម បានបើកការវាយលុកដោយរួបរួមគ្នា កាលពីចុងខែតុលា ដោយដណ្តើមបានទីក្រុង និងប៉ុស្តិ៍យោធាមួយចំនួន និងធ្វើឲ្យពួកទាហានភៀសខ្លួនដោយបង្ខំ។
អាជ្ញាធររបស់ប្រទេសឥណ្ឌាបាននិងកំពុងបញ្ជូនទាហានសហភាពមីយ៉ាន់ម៉ាត្រឡប់ទៅវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីពួកគេបានឆ្លងកាត់ព្រំដែន៕