
យោងតាមប្រព័ន្ធផ្សព្វផ្សាយABC របស់អូស្រ្ដាលីនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់១៥នាក់ បានស្លាប់នៅក្នុងអំពើកុបកម្មដ៏បង្ហូរឈាមក្នុងប្រទេសប៉ាពួ នូវ៉ែលហ្គីណេ។
សាក្សីជាច្រើននាក់បានថតអគារជាច្រើនក្នុងរដ្ឋធានីព័រ ម៉ូរេសប៊ី (Port Moresby)ដែលត្រូវភ្លើងឆេះបំផ្លាញ កាលពីយប់ថ្ងៃពុធម្សិលមិញ។
ភាពចលាចលនេះ បានកើតចេញក្រុមន្រ្ដីនគរបាលដែលនៅតែបន្ដធ្វើកុបកម្មនៅពេលព្រឹក។
រឿងនោះបានកើតឡើងបន្ទាប់ពីគេបានរកឃើញថាមានការកាត់ប្រាក់ខែរបស់មន្រ្ដីនគបាល ដែលរដ្ឋាភិបាលបដាក់កំហុសលើផ្នែករដ្ឋបាល។
ការតវ៉ានេះ បានរីករាលដាលមិនអាចគ្រប់គ្រងបាន ហើយបាននាំអោយប្រទេសនេះធ្លាក់ចូលក្នុងស្ថានភាពគ្មានច្បាប់ទម្លាប់។
តាមវីដេអូដែលថតតាមយានដ្រូនកាលពីថ្ងៃពុធ បានបង្ហាញពីការចូលលួចទ្រព្យសម្បត្ដិកើតមានពាសពេញរដ្ឋធានី។
នាយករដ្ឋមន្រ្ដីប្រទេសប៉ាពួនូវ៉ែលហ្គីណេ លោកជេម ម៉ារេប (Jame Marape) បានរិះគន់ការមិនគោរពបទបញ្ជា នៅក្នុងចំណោមអ្នកដែលមានឋានៈខ្ពស់។
ផ្សែងនៅតែហុយចេញពីអគារដែលភ្លើងកំពុងឆេះនៅថ្ងៃព្រហស្បតិ៍នេះ ហើយស្ថានទូតអាមេរិកក្នុងក្រុង ផ័រម៉ូរេសប៊ី បាននិយាយថា ក្រុមនគរបាលបានវឹលចូលធ្វើការវិញហើយ ប៉ុន្ដែភាពតានតឹងនៅតែមាននៅឡើយ។
ស្ថានទូតចិនបានកត់សំគាល់ថា ជនជាតិចិនជាច្រើននាក់បានរងរបួស ហើយជនជាតិចិនមួយចំនួនដែល កាន់កាប់ហាងលក់ដូក៏ត្រូវបានគេលួចយកឥវ៉ាន់ផងដែរ។
ប្រទេសអូស្រា្ដលីបាននិយាយថាខ្លួនកំពុងតាមដានយ៉ាងយកចិត្ដទុកដាក់ទៅលើស្ថានការណ៍នេះ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុងកង់បេរ៉ា និយាយថា ខ្លួនមិនបានទទួលការស្នើសុំជំនួយណាមួយពីប្រទេសប៉ាពួ នូវ៉ែលហ្គីណេដែលខ្លួនតែងតែគាំទ្រទៀងទាត់នៅក្នុងផ្នែកនគរបាល និងសន្ដិសុខនោះ៕