មន្ត្រី​អាមេរិក​៖ ពុំ​មាន​គម្រោង​ជួប​គ្នា​រវាង​លោក Blinken និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​នៅ​ជំនួប​កំពូល ​G20 ទេ​

2021/06/24 06:30:41 pm        107

​អាមេរិក៖ មន្ត្រី​ក្រសួងការបរទេស​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ពុំ​មាន​កិច្ចប្រជុំ​ណា​មួយ​ត្រូវ​បាន​គ្រោងទុក​រវាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក ​លោក Antony Blinken និង​រដ្ឋមន្ត្រីការបរទេស​ចិន​ លោក Wang Yi នៅ​ជំនួប​កំពូល​ G20 ក្នុង​ប្រទេស​អ៊ីតាលី​នៅ​សប្ដាហ៍​ក្រោយ​ទេ បន្ទាប់ពី​កាសែត Financial Times បាន​រាយការណ៍​ថា ​ទីក្រុង​ប៉េកាំង ​និង​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ពិភាក្សា​គ្នា​ពី​ជំនួប​នោះ​។​

​កាសែត​នេះ​បាន​ដកស្រង់​សំដី​របស់​បុគ្គល ​ដែល​បាន​បង្ហើប​អំពី​កិច្ចពិភាក្សា​នេះ​ដោយ​និយាយ​ថា ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក ​លោក Joe Biden ក៏បាន​ជូនដំណឹង​ដល់​សម​ភាគី​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ​ខ្លួន​ចង់​ឲ្យ​លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​នៅ​រដូវ​ក្តៅ​នេះ​។​ សារព័ត៌មាន​អង់គ្លេស​បាន​រាយការណ៍​ថា ​សេត​វិមាន​ក៏បាន​រៀបចំ​កិច្ចពិភាក្សា​ផ្ទៃក្នុង​បឋម​អំពី​ការ​បញ្ជូន ​លោក Blinken ឬលោក Jake Sullivan ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ទៅកាន់​ប្រទេស​ចិន​នៅ​ចុង​ឆ្នាំ​នេះ​ ដែល​អាច​ជា​ការ​បើក​ឆាក​សម្រាប់​ លោក Biden និង​មេដឹកនាំ​ចិន ​លោក Xi Jinping ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ទ្វេភាគី ​នៅ​ជំនួប​កំពូល​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​២០ ឬ G20 នៅ​ទីក្រុង​រ៉ូម​​ក្នុង​ខែ​តុលា​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​លោក Zhao Lijian ត្រូវ​បាន​គេ​សួរ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃមួយ​ អំពី​របាយការណ៍​របស់​កាសែត Financial Times ទាក់ទង​នឹង​ការ​ជួប​គ្នា​រវាង​លោក Blinken និង​មន្ត្រី​ចិន​នៅ​ឯ​រដ្ឋមន្ត្រី​នៅ​ជំនួប G20 ហើយ​បាន​ឆ្លើយតប​ថា ខ្ញុំ​គ្មាន​ព័ត៌មាន​ផ្តល់​ជូន​អ្នក​ទេ​នៅ​ពេល​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        190
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        177
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm