រដ្ឋធានីម៉ូស្គូរបស់ប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បានមើលឃើញព្យុះព្រិល និងខ្យល់បក់ខ្លាំង ជាហេតុបង្កផលរំខានខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋនៅក្នុងទីក្រុងម៉ូស្គូ ត្រូវបានគេមើលឃើញបានធ្វើដំណើរទាំងលំបាកឆ្លងកាត់ព្រិល ខណៈដែលគ្រឿងចក្របោសសម្អាតព្រិលតាមផ្លូវ ។
ក្រុមឧតុនិយម បានព្យាករណ៍ពីខ្យល់បក់ក្នុងល្បឿន ៧២គ.មក្នុង១ម៉ោង ក្រោមសីតុណ្ហភាពធ្លាក់ចុះដល់ដក ១២អង្សាសេ(-12 C°) ។
ដោយឡែក ក្រុមអ្នកជំនាញនិយាយថា ព្រិលធ្លាក់នឹងថមថយទៅវិញនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែស្ថានភាពធ្លាក់ទឹកកកនៅតាមផ្លូវ និងការស្ទះចរាចរណ៍ នឹងអាចកើតមាន ។
សូមបញ្ជាក់ថា ស្ថានភាពព្យុះព្រិលនេះដែរ បានបោកបក់លើតំបន់ជាច្រើនរបស់រុស្ស៊ី រួមទាំងទីក្រុងម៉ូស្គូ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២៣កន្លងទៅ ៕