និយតករអ៊ីតាលីរឹតបន្តឹងច្បាប់លើអ្នកមានឥទ្ធិពល បន្ទាប់ពីរឿងអាស្រូវរបស់នាង Ferragni

2024/01/12 04:31:24 am        342

អាជ្ញាធរគមនាគមន៍របស់ប្រទេសអ៊ីតាលី AGCOM បានអនុម័តច្បាប់ថ្មីដ៏តឹងរ៉ឹង ដើម្បីលើកកម្ពស់តម្លាភាពលើការបង្ហោះតាមបណ្ដាញសង្គមដែលធ្វើឡើងដោយតារាល្បីៗដែលមានទស្សនិកជនតាមប្រព័ន្ធអ៊ីនធឺណិតយ៉ាងច្រើន។

ការសម្រេចនេះកើតឡើងបន្ទាប់ពីអ្នកមានឥទ្ធិពលដ៏ល្បីល្បាញជាងគេមួយរូប គឺនាង Chiara Ferragni ដែលមានអ្នកតាមដានជិត ៣០លាននាក់នៅលើបណ្ដាញសង្គម Instagram ត្រូវបានពិន័យជាប្រាក់ជាង ១លានអឺរ៉ូ (១,១០លានដុល្លារ) ដោយទីភ្នាក់ងារប្រឆាំងនឹងការទុកចិត្តរបស់ប្រទេសអ៊ីតាលី ជុំវិញកង្វះខាតភាពច្បាស់លាស់ នៅក្នុងគំនិតផ្តួចផ្តើមសប្បុរសធម៌បុណ្យណូអែល។

AGCOM កាលពីល្ងាចថ្ងៃពុធ (ទី១០ ខែមករា) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់នេះនឹងត្រូវបានអនុវត្តដំបូង ចំពោះបណ្ដាអ្នកមានឥទ្ធិពល ដែលបង្ហោះជាភាសាអ៊ីតាលី និងធ្វើការជាមួយម៉ាកយីហោអ៊ីតាលី ដែលមានអ្នកតាមដានច្រើនជាង ១លាននាក់។

រាល់មាតិកាផ្សាយពាណិជ្ជកម្ម ដែលត្រូវបានបង្ហោះ នឹងត្រូវដាក់ស្លាកយ៉ាងច្បាស់លាស់ ដើម្បីឲ្យអាចស្គាល់បាន បើមិនដូច្នេះទេ តារាល្បីៗនៃបណ្ដាញសង្គមទាំងនោះ ត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ៦០០.០០០អឺរ៉ូ។ ដោយសារវិសាលភាពនៃការទទួលបានការគាំទ្ររបស់ពួកគេ អ្នកមានឥទ្ធិពលលើប្រព័ន្ធអ៊ីនធឺណិតជារឿយៗ អាចប្រើឥទ្ធិពលច្រើនជាងការផ្សាយពាណិជ្ជកម្មបែបប្រពៃណី ដើម្បីជំរុញដល់ការលក់ផលិតផល និងបង្កើនការបង្ហាញម៉ាកយីហោ។

ជាមួយគ្នានេះ អាជ្ញាធរអ៊ីតាលីបានបន្ថែមថា បណ្ដាអ្នកមានឥទ្ធិពលនឹងត្រូវតម្រូវឲ្យគោរពក្រមសីលធម៌ ដែលបានអនុវត្តចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលតម្រូវឲ្យមានការប្រាស្រ័យទាក់ទងដោយមិនលម្អៀង ចៀសវាងព័ត៌មានក្លែងក្លាយ និងការបង្ហោះដែលរើសអើង ឬប្រកាន់ពូជសាសន៍៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm