
នៅថ្ងៃព្រហស្បតិ៍នេះ ប្រេងបានលេចធ្លាយចូលទៅក្នុងប្រឡាយទឹកនៅរដ្ឋ Manipur ប្រទេសឥណ្ឌា បង្កឲ្យមានការព្រួយបារម្ភពីការធ្វើឲ្យកខ្វក់ទឹកនៅតំបន់ជុំវិញ ។
បរិមាណប្រេងដ៏ច្រើនដែលលេចចេញពីរោងចក្រថាមពលនៅស្រុក Imphal ដែលបានធ្វើឲ្យកខ្វក់ដល់ប្រឡាយ បានបង្កការព្រួយបារម្ភពីការរីករាលដាលការបំពុលដល់ប្រឡាយទឹកផ្សេងទៀត ។
ក្រុមមន្រ្តីនិយាយថា ហេតុផលនៃការលេចប្រេង មិនត្រូវបានគេដឹងនោះទេ ប៉ុន្តែក្រុមហ៊ុនថាមពល សង្ស័យថា ជាអំពើឧក្រិដ្ឋកម្ម ។
លោក Subschandra Singhគឺជាអគ្គនាយកក្រុមហ៊ុនថាមពលរដ្ឋ Manipur និយាយថា វាគឺជាការលេចធ្លាយដ៏ច្រើន ។ លោកពុំបានដឹងហេតុផលនាំឲ្យកើតមានការលេចប្រេងនេះទេ ប៉ុន្តែលោកសង្ស័យថា មាននរណាម្នាក់ធ្វើឲ្យលេចប្រេងបែបនេះ ៕