ផ្ទះ​បណ្តែត​ទឹក​ បែរ​ចិញ្ចឹម​ត្រី​ជនជាតិ​វៀតណាម​ជាង​១៧០០​ បាន​រុះ​រើចេញ​នៅសល់​៦៤​ទៀត​កំពុង​បន្ត​ប្រតិបត្តិការ

2021/06/24 11:47:14 am        387

ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃទី​២៤ខែមិថុនា​នេះ សំណង់​មិន​រៀបរយ ដែល​នៅ​លើ​ទឹក ផ្ទះ​បណ្តែត​ទឹក​ និង​បែរ​ចិញ្ចឹម​ត្រី​ជា​របស់​ជនជាតិ​វៀតណាម​ ចំនួន​១៧៤១​ខ្នង ​ ​ត្រូវ​បាន​​អាជ្ញាធរ​​រុះរើ​ចេញពី​ដង​ទន្លេ ខណៈ​នៅ​សល់តែ​៦៤ ខ្នង​ទៀត​ប៉ុណ្ណោះ​ នឹង​ត្រូវ​រុះរើ​ជា​បន្តបន្ទាប់​ទៀត​នោះ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

ថ្លែងប្រាប់​ទូរទស្សន៍​ BTV តាមរយៈ​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃទី​២៤ ​ខែមិថុនា ឆ្នាំ​២០២១​នេះ ​លោក​វរសេនីយ៍ឯក សាន សុខ​សីហា​ បាន​ឲ្យ​ដឹងថា ​មកទល់ពេលនេះ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​សហការ​គ្នាជាមួយ​កងកម្លាំង​នគរបាល​មូលដ្ឋាន ​ក៏ដូចជា​ កងកម្លាំង​ឯកភាព​រាជធានី​ភ្នំពេញ ​បាន​ចុះ​ជួយ​រុះរើ​ម្ចាស់​សំណង់​មិន​រៀបរយ​ ដែល​រស់​នៅ​លើ​ទូក ផ្ទះ​បណ្ដែត​ទឹក ​និង​បែរ​ចិញ្ចឹម​ត្រី​តាម​ដង​ទន្លេ​រាជធានី​ភ្នំពេញ​ ដោយនៅ​ខណ្ឌ​ខ្លះ​ បាន​មួយ​រយ​ភាគរយ​ហើយ នៅ​សល់តែ​ខណ្ឌ​ចំនួន​ពីរ​ទៀត​គឺ​នៅសល់​តិចតួច​ប៉ុណ្ណោះ​។

លោក​វរសេនីយ៍ឯក បាន​បញ្ជាក់ថា​« សំណង់​មិន​រៀបរយ​នៅ​លើ​ទូក ផ្ទះ​បណ្ដែត​ទឹក​និង​បែ​រ​ចិញ្ចឹម​ត្រី​លើ​ផ្ទៃ​ទន្លេ ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​សរុប​ចំនួន ១៧៤១ ខ្នង-​បែរ​ ​​ដែល​ត្រូវ​បាន​រុះរើ​ចេញពី​ដង​ទន្លេ ហើយ​នៅ​សល់តែ​ផ្ទះ​បណ្ដែត​ទឹក​ចំនួន ៥៦​ និង​បែរ​ចិញ្ចឹម​ត្រី​ចំនួន​៨​ទៀត​ប៉ុណ្ណោះ​ដែល​នៅ​មិនទាន់បាន​រុះរើ ឬ​ចល័ត​ចេញ​តាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ​ជាក់ស្តែង​ខណ្ឌ​ចំនួន​៣​គឺ​បាន​រុះរើ​អស់​មួយ​រយ​ភាគរយ ​នៅសល់តែ​ខណ្ឌ​ចំនួន​ពីរ​ទេស ដែល​នៅសល់​តិចតួច គឺ​នៅ​ភូមិសាស្ត្រ​ខណ្ឌ ​ជ្រោយចង្វារ​ និង​ខណ្ឌ​ច្បារអំពៅ​»​។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រូបនេះ ​ពុំបាន​បញ្ជាក់ថា​ក្រោយ​ការរុះរើ​អាជ្ញាធរ​បាន​នាំ​ពួកគេ​ទៅ​ណា​នោះទេ ​ដោយ​លោក​លើកឡើងថា ​នេះ​មិនមែន​ជា​ដែន​សមត្ថកិច្ច​របស់​លោក​នោះឡើយ​ ដោយ​លោក​អះអាងថា​ លោក​បាន​ត្រឹមតែ​សម្រួល​ឲ្យ​អស់​ពីលើ​ផ្ទៃ​ទឹក​ស្រប​ទៅតាម​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​។

សូមបញ្ជាក់ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃទី​២ ​ខែមិថុនា ឆ្នាំ​២០២១ ​កន្លងទៅនេះ ​ដោយ​ប្រកាស​ចំពោះ​អ្នករស់នៅ ​និង​ប្រកប​របរ​លើ​ផ្ទៃ​ទឹកទន្លេ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​ឱ្យ​រុះរើ​ ឬ​ចល័ត​ផ្ទះ​បណ្តែត​ទឹក បែរ​ចិញ្ចឹម​ត្រី ​និង​សំណង់​មិន​រៀបរយ​ឱ្យ​អស់​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បញ្ជាក់ថា ​ការរស់នៅ​និង​ប្រកបមុខរបរ​លើ​ផ្ទៃ​ទឹកទន្លេ​បែប​អានាធិបតេយ្យ​នេះ​ បាន​បង្ក​ឱ្យ​រង​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី​ មាន​ចរន្តទឹក​ហូរ គោក​រាក់​ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី ​និង​ការ​បញ្ចេញ​កាកសំណល់ ​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ក្នុង​ទន្លេ ​ធ្វើឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ​ខូចគុណភាព​ទឹក បំពុល​បរិស្ថាន ប៉ះពាល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​ និង​ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផងដែរ​។

ក្រោយពី​មាន​ចំណាត់​ការ​របស់​អាជ្ញាធរ​រាជធាន​ភ្នំពេញ មាន​គណបក្សនយោបាយ ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ​ខណៈ​វិធានការ​នេះ វា​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក៏ដូចជា​តាម​ដង​ទន្លេ​នៃ​រាជធានី​ភ្នំពេញ ​កាន់តែ​មាន​សោភណ្ឌភាព​ របៀបរៀបរយ​បន្ថែមទៀត​ឲ្យ​ស្រប​ទៅនឹង ពាក្យស្លោក​ថា ​រាជធានី​ភ្នំពេញ​ជា​បេះដូង​របស់​ប្រទេសជាតិ​ទាំងមូល​នោះ​៕

​អត្ថបទ ៖ ​បាន ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm