មហាវិទ្យាល័យសិល្បៈសូនរូប ប្រគល់ប័ណ្ណសរសើរដល់និសិ្សតឆ្នើម ដែលបានបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣

2024/01/12 04:34:59 am        277

ភ្នំពេញ÷ លោក ជីង ឆោមមុនី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទទួលបន្ទុកមហាវិទ្យាល័យសិល្បៈសូនរូប បានអញ្ជើញប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ជូនដល់និសិ្សតឆ្នើម ចំនួន១២រូប ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២២-២០២៣, នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

លោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូនរូប បានមានប្រសាសន៍ថា ថ្ងៃនេះមហាវិទ្យាល័យសិល្បៈសូនរូប បានរៀបចំការប្រគល់ប័ណ្ណសរសើរជូនដល់និសិ្សតឆ្នើមចំនួន១២រូប ក្នុងចំណោមនិសិ្សត១៤៧នាក់ ស្រី៩៦នាក់ សិក្សាលើជំនាញឯកទេសចំនួន៤ រួមមាន៖ ឯកទេសតុបតែងលម្អ នៃស្ថាបត្យកម្ម, ឯកទេសគំនូរសារគមនាគមន៍, ឯកទេសវិចិត្រកម្ម និងឯកទេសចម្លាក់ ដែលបានបញ្ចប់បរិញ្ញាបត្រសិល្បៈសូនរូប ឆ្នាំសិក្សា២០២២-២០២៣ នាសម័យប្រឡងកាលពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។ ក្នុងនោះឯកទេស តុបតែងលម្អ នៃស្ថាបត្យកម្ម មានចំនួន១០១នាក់ នារី៧៦នាក់ លទ្ធផលទទួលបាន និទ្ទេសល្អប្រសើរ ចំនួន៦១នាក់ និងនិទ្ទេសល្អណាស់ ចំនួន៤០នាក់។ -ឯកទេស គំនូរសារគមនាគមន៍ មានចំនួន៣៧នាក់ នារី១៧នាក់ លទ្ធផលទទួលបាន និទ្ទេសល្អប្រសើរ ចំនួន៩នាក់, និទ្ទេសល្អណាស់ ចំនួន៦នាក់ និងនិទ្ទេសល្អ ចំនួន១២នាក់។ -ឯកទេស វិចិត្រកម្ម ចំនួន៧នាក់ នារី៣នាក់ លទ្ធផលទទួលបាន និទ្ទេសល្អប្រសើរ ចំនួន៤នាក់ និងនិទ្ទេសល្អ ចំនួន៣នាក់ និងឯកទេស ចម្លាក់ ចំនួន២នាក់ លទ្ធផលទទួលបាន និទ្ទេសល្អប្រសើរ ចំនួន២នាក់។

ចំណែកនិសិ្សតឆ្នើម ចំនួន៤រូប ក្នុងចំណោមនិសិ្សត១២រូប សិក្សាលើជំនាញឯកទេសទាំង៤(ជាអតីតនិសិ្សត) ពិតជាសប្បាយរីករាយមែនទែន មានឱកាសមកទទួលបណ្ណសរសើរពីមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បន្ទាប់ពីទទួលការបណ្តុះបណ្តាលពីលោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បានធ្វើឲ្យនិសិ្សតគ្រប់រូប មានចំណេះ ជំនាញ និងអភិវឌ្ឍសមត្ថភាព ព្រមទាំងបានស្វែងរកការងារធ្វើ និងអ្វីដែលថ្មីៗ តាមរយៈបទពិសោធន៍ដែលនិសិ្សតបានឆ្លងកាត់ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ហើយក៏ជាពេលដែលពួកគាត់ត្រូវទទួលបានផ្លែផ្កា និងអាចចូលរួមជួយដល់សង្គមជាតិ បន្ទាប់ពីសិក្សានៅក្នុងមហាវិទ្យាល័យសិល្បៈសូនរូបនេះ។

នាឱកាសនោះលោក ជីង ឆោមមុនី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរំលឹកឡើងវិញថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបើកឡើងវិញនៅក្នុងឆ្នាំ១៩៨៨ ហើយដំណើរការតែម្តង នៅឆ្នាំ១៩៨៩-១៩៩០ បើគិតមកដល់ពេលនេះ មានរយៈពេលជាង៣០ឆ្នាំមកហើយ។ ទន្ទឹមនឹងនោះនិសិ្សតមានការកើនឡើងច្រើន បើនិយាយពីការបើកដំបូង និសិ្សតចូលសិក្សា មានចំនួនមិនដល់១០០នាក់ទេ។ តទៅទៀតសាកលវិទ្យាល័យ និងពង្រីកបន្ថែមទៀត ដែលបច្ចុប្បន្នយើងបានពង្រីកអគារថ្មីមួយបន្ថែមទៀត គឺសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទីតាំងទី២ ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងចាប់ផ្តើមដំណើរការថ្នាក់ឆ្នាំមូលដ្ឋាន។

ជាចុងក្រោយលោក ជីង ឆោមមុនី ក៏សុំឲ្យប្អូនៗនិស្សិតដែលបានបញ្ចប់បរិញ្ញាបត្រសូនរូបនេះ មានគំនិត មានប្រាជ្ញា មានស្មារតីបង្កើតនូវស្នាដៃសិល្បៈថ្មីៗ ដើម្បីពង្រឹងនូវស្មារតីវប្បធម៌ជាតិយើង ឲ្យរីកចម្រើន ឲ្យខ្លាំងណាពេលអនាគតឲ្យសមស្រប ដែលព្រះរាជាណាចក្រកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣៥ និងជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់ នៅឆ្នាំ២០៥០ និងជាគុណប្រយោជន៍ដល់ប្អូនៗនិសិ្សតមានមោទនភាពក្នុងសង្គមខ្មែរយើង៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm