
នៅក្នុងរដ្ឋធានី Sanaa ប្រជាពលរដ្ឋ និងយោធាយេម៉ែន បានជួបជុំគ្នាដង្ហែព្យុហយាត្រា នៅថ្ងៃព្រសហ្បតិ៍ ដើម្បីតវ៉ាប្រឆាំងនឹងសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្រ្ទីប ក៏ដូចជាបង្ហាញការរួបរួមជាមួយក្រុមហាម៉ាស់ ។
កាលពីថ្ងៃពុធម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានទាមទារឲ្យក្រុមឧទ្ទាមហ៊ូធី បញ្ចប់ជាបន្ទាន់ការវាយប្រហាររបស់ពួកគេលើនាវានៅក្នុងសមុទ្រក្រហម ហើយនិងអនុម័យដោយប្រយោលនូវកងកម្លាំងការងារដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានការពារនាវា ខណៈដែលពួកគេព្រមានប្រឆាំងផងដែរនឹងការកើនឡើងភាពតានតឹង ។
ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ដែលរឹបអូសបានតំបន់ជាច្រើននៅក្នុងប្រទេសយេម៉ែនអំឡុងសង្រ្គាមស៊ីវិលរបស់ពួកគេនោះ បានប្តេជ្ញាវាយប្រហារលើនាវាដែលមានការជាប់ពាក់ព័ន្ធនឹងអ៊ីស្រាអែល ។
ទោះបីជាយ៉ាងណាក៏ដោយ នាវាភាគច្រើនដែលក្លាយជាគោលដៅវាយប្រហារ ពុំមានការជាប់ពាក់ព័ន្ធនឹងអ៊ីស្រាអែលនោះទេ ៕