
កង័ពអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ បានផ្សព្វផ្សាយវីដេអូដែលខ្លួននិយាថា បានបង្ហាញរូងក្រោមដីជាច្រើនរបស់ក្រុមហាម៉ាសដែលត្រូវបានប្រើប្រាស់ដើម្បីឃុំខ្លួនចំណាប់ថ្នូរនៅខាងក្រោមក្រុងខាន យូនីស ក្នុងតំបន់ហ្កាហ្សា។
វីដេអូផ្សេងទៀតដែលផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញពីការផ្ទុះជាច្រើនដែលកងទ័ព
អ៊ីស្រាអែលនិយាយថា គឺជាការវាយប្រហារទៅលើគោលដៅក្រុមហាម៉ាស ខណៈដែលខ្លួនបន្ដប្រតិ
បត្ដិការទាំងនៅក្រុងខាន យូនិស ទាំងក្រុងអាល់ ម៉ាហ្កាហ្ស៊ី (Al-Maghazi)។
អ្នកយកព័ត៌មាន Reuters មិនអាចធ្វើការផ្ទៀងផ្ទាត់ដោយឯករាជ្យបាននូវទីតាំង ឬកាលបរិច្ឆេទដែលវីដេអូនេះត្រូវបានគេថត។
ការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងតែនៅភាគខាងត្បូង និងភាគខាងកណ្ដាលតំបន់ហ្កាហ្សាប៉ុណ្ណោះ ទោះបីជាមានការសន្យារបស់អ៊ីស្រាអែលដែលថា ខ្លួននឹងដកទ័ពចេញមួយចំនួន និងប្ដូរទៅយុទ្ធនាការចំគោលដៅ៕