សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា សម្តេចកំពុងធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញបន្ទាប់ពីបានផលិតកែវភ្នែកសិប្បនិម្មិតចំនួន៥គ្រាប់ សម្រាប់ប្រើរយៈពេល ១០ឆ្នាំខាងមុខទៀត។

សម្តេចតេជោ បានអរគុណរដ្ឋាភិបាល និងគ្រូពេទ្យជប៉ុនដែលបានផ្តល់កែវភ្នែក និងការពិនិត្យព្យាបាលរយៈពេលកន្លងមកក៏ដូចជាពេលនេះ។ សម្តេចតេជោ ក៏បាន អរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ហ្វីមីអូ គីស៊ីដា ដែលបានទទួលជួប សន្ទនាជាមួយសម្តេចកាលពីថ្ងៃម្សិលមិញ ដើម្បីពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀតផងដែរ៕

