ចិន ព្រមានអ្នកបោះឆ្នោតកោះតៃវ៉ាន់​ និងថ្កោលទោសអាមេរិកដែលហ៊ាននិយាយដោយ​មិនចេះអៀនខ្មាស

2024/01/12 04:41:22 pm        417

ប្រទេសចិនបានព្រមានអ្នកបោះឆ្នោតនៅកោះតៃវ៉ាន់ ជ្រើសរើសឱ្យបានត្រឹមត្រូវ ពីរ​ថ្ងៃ​មុន​ការ​បោះឆ្នោត ជ្រើសរើស​មេដឹកនាំ​នៅ​លើ​កោះ​ស្វ័យគ្រប់គ្រង​ដែលទីក្រុង​ប៉េកាំង​អះអាង​សិទ្ធិថា​ជា​ដែន​ដីរបស់ខ្លួន។        

ប្រទេសចិន​បានលើកឡើងថា ជ័យជម្នះរបស់បេក្ខជនគណបក្សកាន់អំណាច លោកវីលៀម ឡៃ( William Lai) នឹងបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនង។

ក្រុង​ប៉េកាំងក៏បានរិះគន់ផងដែរដោយ ការនិយាយឥតសំចៃមាត់ និងថ្កោលទោស​លើ​សហរដ្ឋ​អាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានព្រមានទីក្រុងប៉េកាំង កុំឱ្យបង្កភាពតានតឹង នៅ​មុន​ការ​បោះឆ្នោត​ថ្ងៃ​សៅរ៍​ស្អែកនេះ។

គណបក្សណា​ដែលឈ្នះការបោះឆ្នោតអាចរុញកោះនេះឆ្ពោះទៅកាន់ ឬឆ្ងាយពីទីក្រុងប៉េកាំង។

កោះ​តៃវ៉ាន់​ជា​ចំណុច​សំខាន់​មួយ​ក្នុង​ការ​ប៉ះទង្គិច​គ្នារវាង​ចិន និង​អាមេរិក​សម្រាប់​ឥទ្ធិពល​នៅ​អាស៊ី​។

ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថា លោក Lai នឹងជំរុញ​សកម្មភាព​ផ្ដាច់​ខ្លួន​បន្ថែម​ទៀត ប្រសិនបើលោកត្រូវបានជាប់ឆ្នោត។

ការិយា​ល័យនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំលំដាប់ទី២ រូបនេះ នឹងបន្តដើរ​តាម​មាគ៌ាអាក្រក់នៃការញុះញង់ទាមទារឯករាជ្យ និងអូសទាញ​កោះតៃវ៉ាន់​ឱ្យ​ចេញ​ឆ្ងាយ​ពី​សន្តិភាព និងវិបុលភាព ហើយកាន់តែខិតទៅជិតសង្រ្គាម និងការធ្លាក់ចុះ។

លោក Lai មកពីគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) បានអំពាវនាវឱ្យអ្នកបោះឆ្នោត ជ្រើស​រើសផ្លូវឲ្យបានត្រឹមត្រូវ ដើម្បីរក្សាអធិបតេយ្យភាពរបស់តៃវ៉ាន់។ គូប្រជែងសំខាន់​របស់​លោក​គឺ ហូវ អ៊ូ អ៊ី (Hou Yu-ih) មេដឹកនាំគណបក្ស គូមីនតាំង (Kuomintang)(KMT) បាន​ហៅ​លោក Lai ថាមានមនុស្សគ្រោះថ្នាក់ដល់ទំនាក់ទំនងជាមួយប្រទេសចិន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm