ហ្វីលីពីន៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Benigno Simeon ឬ Noynoy Aquino III ដែលត្រូវគេស្គាល់ថា ជាមនុស្សដែលហៅប្រជាពលរដ្ឋហ្វីលីពីនថា ជាចៅហ្វាយនាយរបស់លោក នៅពេលលោកឡើងកាន់តំណែងនោះ បានទទួលមរណភាពហើយនៅថ្ងៃព្រហស្បតិ៍នេះ នេះបើយោងតាមសមាជិកក្រុមគ្រួសាររបស់លោក ដែលសុំមិនបញ្ចេញឈ្មោះនៅក្នុងសេចក្ដីប្រកាសជាផ្លូវការមួយ។

លោក Aquino ដែលបានកាន់តំណែងជាប្រធានាធិបតីចាប់ពីឆ្នាំ២០១០ ដល់ ២០១៦ បានបាត់វត្តមានពីភ្នែកមហាជន ចាប់តាំងពីការបញ្ចប់អាណត្តិរបស់លោកមក ទោះបីជារងការរិះគន់ពីអ្នកស្នងតំណែងរបស់លោកម្ដងហើយម្ដងទៀតក៏ដោយ។ អតីតប្រធានាធិបតីដែលត្រូវគេស្គាល់ថា ជាអ្នកពិសាបារីច្រើនបំផុត ត្រូវបានចូលសម្រាកក្នុងមន្ទីរពេទ្យកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ក្រុមគ្រួសាររបស់លោកមិនបានប្រកាសពីព័ត៌មានលម្អិតទេ៕
អត្ថបទ៖ សុខមាន