ក្រុមមន្ត្រីបានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធប្រទេសអេក្វាឌ័រ មានវិធានការប្រឆាំងក្រុម «ភេរវករ» នៅក្នុងប្រទេសអាមេរិកខាងត្បូងដែលជួបភាពចលាចល ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារឡើងវិញច្បាប់ និងសណ្តាប់ធ្នាប់។

អ្នកដែលត្រូវបានឃុំខ្លួន មកពីប្រតិបត្តិការចំនួនបីផ្សេងគ្នាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ត្រូវបានបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមក្រុមមន្រ្តីបានឲ្យដឹងថា ក្រុមជនអន្ធពាល Los Lobos និងក្រុម Los Lagartos Mafia 18 ត្រូវបានរំលាយចោល ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកកសន្តិសុខ។ អាវុធជាច្រើន ត្រូវបានរឹបអូស ហើយមនុស្ស ១៤ នាក់ត្រូវបានចាប់ខ្លួនជាផ្នែកនៃប្រតិបត្តិការនេះ។

ប្រតិបត្តិការរបស់យោធា និងនគរបាល បានធ្វើឡើងនៅជុំវិញប្រទេសអេក្វាឌ័រ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងរលកនៃអំពើហិង្សា និងការឃុំខ្លួនបុគ្គលិកពន្ធនាគារប្រមាណ១៨០នាក់ធ្វើឡើង ដោយអ្នកទោស ខណៈរដ្ឋាភិបាល បានសន្យាធ្វើសង្រ្គាមលើក្រុមជនអន្ធពាលឧក្រិដ្ឋកម្ម ដែលពួកគេបានដាក់កំហុសចំពោះភាពចលាចលនេះ។
ការកើនឡើងអំពើហិង្សាយ៉ាងខ្លាំងក្នុងសប្តាហ៍នេះ រួមមានទាំងការសម្រុកចូលស្ថានីយ៍ទូរទស្សន៍កំពុងផ្សាយផ្ទាល់ ការបំផ្ទុះនៅក្នុងទីក្រុងនានា និងការចាប់ពង្រត់មន្រ្តីនគរបាល ទំនងជាការឆ្លើយតបទៅនឹងផែនការរបស់ប្រធានាធិបតីថ្មី លោក Daniel Noboa ក្នុងការដោះស្រាយស្ថានភាពសន្តិសុខធ្ងន់ធ្ងរ។