នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសបារាំង បង្កើតរដ្ឋាភិបាល

2024/01/12 07:44:42 pm        475

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ បានតែងតាំងបញ្ជីរដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលថ្មី ដោយផ្អែកលើសំណើរបស់នាយករដ្ឋមន្ត្រីដែលទើបនឹងតែងតាំងថ្មី លោក Gabriel Attal ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិមានប្រធានាធិបតី Elysee បានឲ្យដឹងថា រដ្ឋាភិបាលថ្មីបច្ចុប្បន្នមានរដ្ឋមន្ត្រីចំនួន ១១រូប និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន ៣រូប កាត់បន្ថយពីរដ្ឋមន្ត្រីចំនួន ១៦ រូប និងរដ្ឋមន្ត្រីប្រតិភូអម ចំនួន ៣ រូប នៅក្នុងរដ្ឋាភិបាលមុន។

ចំណោមរដ្ឋមន្ត្រីថ្មី ក្នុងរដ្ឋាភិបាលរបស់លោក Attal លោក Stephane Sejourne អាយុ ៣៨ ឆ្នាំ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុប និងកិច្ចការបរទេស។

ក្រសួងការងារ និងក្រសួងសុខាភិបាល ពេលនេះត្រូវបានបញ្ចូលគ្នាទៅជាក្រសួងការងារ សុខាភិបាល និងសាមគ្គីភាព ដឹកនាំដោយលោកស្រី Catherine Vautrin ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថ្មី គឺលោកស្រី Rachida Dati ជាអតីតយុទ្ធជននយោបាយមានបទពិសោធន៍ ជាអ្នកដែលបានបម្រើការជារដ្ឋមន្ត្រីយុត្តិធម៌ ក្រោមរបបប្រធានាធិបតី លោក Nicolas Sarkozy ។

សមាជិកជាន់ខ្ពស់បំផុតពីររូប មកពីរដ្ឋាភិបាលមុនគឺ លោក Bruno Le Maire និងលោក Gerald Darmanin រក្សានៅតំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអធិបតេយ្យភាពឧស្សាហកម្ម និងឌីជីថល និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកិច្ចការក្រៅប្រទេសបារាំង។

លោក Eric Dupond-Moretti បន្តជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអ្នករក្សាទុកត្រា ហើយលោក Sebastien Lecornu នៅតែជារដ្ឋមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធ និង លោក Marc Fesneau បន្តជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងអធិបតេយ្យភាពស្បៀងអាហារ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm