សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់ប្រើកាំភ្លើងដូចទូរសព្ទ iPhoneទៅគំរាមអ្នកដទៃ

2024/01/12 08:04:51 pm        3.1 K

បាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានប្រើប្រាស់កាំភ្លើងពិតមានរូបរាងដូចទូរសព្ទម៉ាកIphone ទៅគំរាមអ្នកដទៃ ដោយសារខឹងរឿងចាក់ធុងបាស់ខ្លាំងៗបង្កការរំខាន។

យោងតាមស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោយពេលដែលសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះបេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួងសង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំ បង ថាមានករណីគំរាមកំហែង និង កាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៧ ភូមិដំណាក់ហ្លួង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយជនសង័្សយខាងលើបាន ប្រើប្រាស់អាវុធគំរាមដល់អាយុជីវិតរបស់គាត់។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះសា ម្លិះ ភេទ ប្រុស អាយុ ៤៣ឆ្នាំ មានទីលំ នៅ ភូមិដង្កោទាប សង្កាត់ទួល តាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានបញ្ជូនខ្លួនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ។

ក្រោយពេលសួរនាំជនសង្ស័យបានសារភាពថា រូបគេពិតជាបានដកអាវុធចេញពីហោប៉ៅភ្ជង់​ទៅ​លើជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងជនរងគ្រោះផឹកស៊ីចាក់ធុងបាស់លឺខ្លាំងៗ ។

សម្ភារៈដកហូតបានរួមមាន៖ កាំភ្លើងមិនស្គាល់ម៉ាកមានរាងដូចទូរសព្ទដែលមានលេខ IC380 ចំនួន១,គ្រាប់កាំភ្លើង ចំនួន០៦គ្រាប់ ,មួកសុវត្ថិភាព១,ទូរស័ព្ទម៉ាកអូប៉ូ ពណ៌មាស១គ្រឿង ,ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅ ១ ,ម៉ូតូម៉ាក់Yamaha Sirius ពណ៌ខ្មៅ មិនស្គាល់សេរី និងឆ្នាំ១គ្រឿង។

សូមបញ្ជាក់ថា អាវុធប្រភេទIC380 នេះជាអាវុធដែលផលិតឡើងឱ្យដូចទៅនឹងទូរសព្ទដៃសេរីទំនើប ហើយនៅពេលកាន់ប្រើប្រាស់ មិនងាយដឹងថាជាអាវុធ នោះទេ លុះត្រាតែផ្តើមធ្វើសកម្មភាពទើប ដឹងថាវាជាអាវុធ អាចបាញ់ប្រហារបាន។ពេលនេះ ជនសង្ស័យ និងវត្ថុតាង ត្រូវរៀបចំបញ្ជូន​ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm