Ronaldo តាម​ស្មើ​កំណត់ត្រា Ali Daei អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យក្រុម​ជំរើសជាតិ​

2021/06/24 06:49:57 pm        97

​បាល់ទាត់​៖ ​ទីបំផុត Cristiano Ronaldo បាន​តាម​ទាន់​កំណត់ត្រា​របស់​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Ali Daei ហើយ​ដែលជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឲ្យក្រុម​ជំរើសជាតិ ​បន្ទាប់ពី​រកបាន​ ២​គ្រាប់​ក្នុងជំនួប​ស្មើគ្នា ២-២ ជាមួយនឹង​បារាំង​ប្រកួត​ចុងក្រោយ​នៃ​ពូ​ល F​។

​​បាល់ ១១ម៉ែត្រ ២​គ្រាប់​របស់ Cristiano Ronaldo ធ្វើឲ្យ​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​តាម​ទាន់​កំណត់ត្រា​របស់​ Ali Daei ដែលមាន​សរុប ១០៩ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម​ជំរើសជាតិ​។ ​Ali Daei សំរេចបាន​កំណត់ត្រា ១០៩គ្រាប់​នេះ​ជាមួយ​ក្រុម​អ៊ីតាលី​ត្រឹម​រយៈពេល ១៣ឆ្នាំ​ប៉ុណ្ណោះ​ពោលគឺ​ចន្លោះ​ឆ្នាំ ១៩៩៣ ដល់ ២០០៦​។ ​​ដោយឡែក​សំរាប់​លទ្ធផល​ស្មើ​យប់មិញ​ធ្វើអោយ​ព័រទុយហ្កាល់​ជា​ក្រុម​លេខ៣ ក្នុង​ពូ​ល F នេះ​តែ​ជា​ក្រុម​ឈរលើ​គេ​ក្នុង​តារាង​ក្រុម​លេខ៣ ល្អ​បំផុត​ដោយ​នឹងត្រូវ​ឡើង​ជួប​ប៊ែ​ល​ហ្ស៊ិ​កនៅ​វគ្គ ១៦ក្រុម​ចុងក្រោយ ​ស្របពេល​បា​រាំងជា​ក្រុម​លេខ១ ពូ​ល F នេះ​ឡើង​ជួប​ស្វ៊ី​ស​។

​​ចំណែក​អាល្លឺម៉ង់​យប់មិញ​មិនអាច​យកឈ្នះ​ហុង​គ្រី​បានឡើយ​បាន​ត្រឹម​ស្មើគ្នា ២-២ ផងដែរ​មានន័យថា ​ក្រុម​របស់លោក Joachim Low បាន​លេខ២ ក្នុង​ពូ​ល F នេះ​ឡើង​ជួប​ជាមួយ​អង់គ្លេស​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ​​ងាក​មក​ការប្រកួត​ពូ​ល E ជុំ​ចុងក្រោយ​ដែរ ​ដោយ​ពូ​ល​នេះ​ក្រុម​ដែល​ឡើង​វគ្គ​បន្ត​មាន ២​ក្រុម​ប៉ុណ្ណោះ​គឺ​ស៊ុត​អែ​ត​ក្រុម​លេខ១ ក្នុង​ពូ​ល​ក្រោយ​ឈ្នះ​ប៉ូឡូញ​ប្រផិតប្រផើយ ៣-២ បន្ត​ជួប​ជាមួយ​អ៊ុយ​ក្រែ​ន​នៅ​ជុំ​បន្ត ខណៈ​អេ​ស្ប៉ា​ញ​ស្គាល់ឈ្នះ​លើកដំបូង​ក្រោយ​បំបាក់​ស្លូ​វ៉ា​គី ៥-០ ជា​ក្រុម​លេខ២ ក្នុង​ពូ​ល​ឡើង​ជួប​ក្រូ​អាស៊ី​។ ​​ដោយឡែក​ស្លូ​វ៉ា​គី​លេខ៣ ក្នុង​ពូ​ល​មាន ៣ពិន្ទុ​តែ​មិនអាច​ឡើង​ជុំ​បន្ត​ឡើយ​ដោយ​ឈរ​ក្រោម​គេ​ក្នុងចំណោម​ក្រុម​លេខ៣ ល្អ​បំផុត​ប្រៀប​នឹង​ពូ​ល​ផ្សេង ​ខណៈ​ប៉ូឡូញ​ក្រោម​គេ​មានតែ ១ពិន្ទុ​។​ ​វគ្គ ១៦ក្រុម​ចុងក្រោយ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៦ នេះ​គឺវែ​ល​ជួប​ដា​ណឺ​ម៉ាក និង​អ៊ីតាលី​ជួប​អូទ្រីស​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm