អាមេរិក ៖ សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានរងផលប៉ះពាល់តិចតួចបំផុតពីការព្យាយាមវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី ដើម្បីធ្វើឲ្យអាក់ខានដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម ។
ប្រធានទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោកស្រី Lael Brainard បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា បញ្ហានៅក្នុងសមុទ្រក្រហម មានផលប៉ះពាល់តិចតួចបំផុតលើពលរដ្ឋអាមេរិកមកទល់នឹងពេលនេះ ។
លោក Brainard និយាយថា ក្រុមសន្តិសុខជាតិ កំពុងផ្តោតសំខាន់លើការវាយប្រហារក្នុងសមុទ្រក្រហម ។ ពួកយើងផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច លើការតាមដានផលប៉ះពាល់ដ៏មានសក្តានុពល ផលប៉ះពាល់លើសេដ្ឋកិច្ចសហរដ្ឋអាមេរិក ។
លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ពួកយើងពិតជាមានផលប៉ះពាល់តិចតួចបំផុតលើសេដ្ឋកិច្ចសហរដ្ឋអាមេរិក ។ ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានងាករកផ្លូវជម្រើសផ្សេង ដែលត្រូវការចំណាយពេលយូរ ប៉ុន្តែវាពុំបានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនោះឡើយ ។
គួរឲ្យដឹងថា ក្រុមជីវពលហ៊ូធីយេម៉ែនគាំទ្រដោយអ៊ីរ៉ង់ បានបង្កើនការវាយប្រហាររបស់ខ្លួនលើនាវាពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម ជាការតវ៉ាប្រឆាំងនឹងសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ។
ផ្លូវដឹកជញ្ជូនជាច្រើន ត្រូវបានផ្អាកប្រតិបត្តិការ ដោយពួកគេងាកទៅរកផ្លូវធ្វើដំណើរឆ្ងាយជាងមុននៅជុំវិញអាហ្វ្រិក ៕

