សាលា ធីវ៉េត ត្រៀមខ្លួនរួចរាល់ក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជន ១,៥លាននាក់

2024/01/12 11:28:51 pm        287

ភ្នំពេញ៖ ខណៈនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ នឹងចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិកភ័យ ក្នុងជំហានដំបូងចំនួន ៥០០ថ្នាក់។ រហូតមកទល់ពេលនេះ សាលាបណ្តុះបណ្តាលជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ ក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបណ្តុះបណ្តាលជំនាញជូនដល់យុវជនទាំងអស់នោះ។

​សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញក្នុងជំហានដំបូងនេះ ចាប់ផ្តើមក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស វិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ រួមទាំងកម្មករនិយោជិតផងដែរ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្មវិធីនេះ នឹងជួយដល់យុវជន ដែលមកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ អាចចូលរៀនដោយមិនបង់ថ្លៃ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថានឧស្សាហកម្ម និងក្រុមហ៊ុនឯកជន ព្រមទាំងទទួលបានជំនាញមួយពិតប្រាកដ ដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់ដែលអាចជួយគ្រួសាររួចចាកផុតពីភាពក្រីក្រ។

លោក ឡៅ តិចវេង គ្រូបង្រៀនជំនាញផ្នែកផលិតនំ នៅមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ហៅកាត់ (NPIC) ស្ថិតនៅតំបន់កប់ស្រូវ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍ជាមួយ ប៊ីធីវី នៅព្រឹកថ្ងៃទី១២ ខែមករានេះ បានបញ្ជាក់ថា សម្រាប់ការបណ្តុះបណ្តាលដែលគ្រោងនឹងប្រកាសបើកជាផ្លូវការនាពេលខាងមុខនេះ លោកបានត្រៀមរួចរាល់ហើយនូវមេរៀនទាំងឡាយដែលពាក់ព័ន្ធ សម្រាប់បង្រៀនទៅកាន់សិស្ស។ លោកបានអះអាងទៀតថា នឹងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ក្នុងការបណ្តុះបណ្តាលដល់យុវជនទាំងអស់ ឲ្យមានចំណេះ ជំនាញពិតប្រាកដ ដើម្បីអាចទទួលបានការងារ និងមុខរបរសមរម្យ។

លោក ស៊ន ពិសិដ្ឋ គ្រូបង្រៀនជំនាញផ្នែកមេកានិក និងលោក ភាន់ ផាក់ គ្រូជំនាញផ្នែកដំឡើងបណ្តាញអគ្គិសនីក្នុងអគារ នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាដូចគ្នានេះ លើកឡើងស្រដៀងគ្នាថា ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនាពេលខាងមុខនេះ។ 

ក្រុមលោកគ្រូទាំងអស់ខាងលើនេះ ក៏បានអំពាវនាវទៅដល់យុវជនដែលមិនទាន់ចុះឈ្មោះចូលរៀន សូមស្វែងយល់អំពីជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយនាំគ្នាមកចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា ដើម្បីមានជំនាញមួយពិតប្រាកដ និងមានការងារ និងចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ។

តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចង្អុលបង្ហាញឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តឱ្យបានក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិកភ័យ ចំនួន ១,៥លាននាក់ ត្រូវធ្វើយ៉ាងម៉េចឱ្យយុវជនបានចូលរៀន ពោលគឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»៕

អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm