អ៊ុយក្រែននឹងរៀបចំការពិភាក្សារូបមន្តសន្តិភាពលើកទី៤ នៅទីក្រុង Davos នាថ្ងៃអាទិត្យនេះ

2024/01/12 11:58:45 pm        64

អ៊ុយក្រែន ៖ នាយកដ្ឋានកិច្ចការបរទេសរបស់ប្រទេសស្វីសបាននិយាយថា អ៊ុយក្រែន និងស្វីសនឹងធ្វើជាម្ចាស់ផ្ទះជំនួបទីប្រឹក្សាសន្តិសុខជាតិប្រហែល ១២០ប្រទេស នៅថ្ងៃអាទិត្យ (ទី១៤ ខែមករា) នាទីក្រុង Davos ដែលជាទីក្រុងរមណីយដ្ឋានរបស់ស្វីស ដោយនេះជាការជួបជុំចុងក្រោយបង្អស់ក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីប្រមូលការគាំទ្រ ចំពោះផែនការសន្តិភាពរបស់អ៊ុយក្រែន។

កិច្ចប្រជុំដែលកើតមានឡើងរហូតដល់ព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក ដែលត្រូវចាប់ផ្តើមនៅថ្ងៃបន្ទាប់ គឺជាការជួបជុំពិភាក្សាដ៏បំផុតលើកទី៤ នៃកិច្ចប្រជុំបែបនេះ បន្ទាប់ពីនៅមុននេះរៀបចំឡើងនៅទីក្រុង Copenhagen (កូប៉ិនហាក) របស់ដាណឺម៉ាក ទីក្រុង Jeddah (ជេដា) របស់អារ៉ាប៊ីសាអ៊ូឌីត និងថ្មីៗបំផុតចុងក្រោយ នៅប្រទេសម៉ាល់ត៍ក្នុងខែតុលា។ ក្រុមមន្ត្រីបានសង្ឃឹមថា កិច្ចប្រជុំនៅប្រទេសម៉ាល់ត៍ នឹងនាំទៅដល់ការកំណត់កាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំកំពូលសន្តិភាពសកលមួយ ដើម្បីបង្កើតការរួបរួមគ្នាគាំទ្រដល់ផែនការសន្តិភាព ១០ចំណុចរបស់អ៊ុយក្រែន ដែលព្រាងឡើងដោយប្រធានាធិបតីលោក Volodymyr Zelenskiy ក្នុងខែធ្នូ ឆ្នាំ២០២២។

កាលពីខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់នៃទីក្រុងគីវ បានប្រាប់សារព័ត៌មាន Reuters ថា កិច្ចប្រជុំកំពូលដើម្បីចាប់ផ្ដើមអនុវត្តផែនការ «អាច»នឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០២៤ ដោយអ៊ុយក្រែនខ្លាចថា សង្រ្គាមនៅតំបន់ហ្កាហ្សាកំពុងធ្វើឲ្យពិបាកក្នុងការយកឈ្នះលើការគាំទ្រផ្នែកការទូត ចំពោះប្លង់មេ សម្រាប់រូបមន្តសន្តិភាពនេះ។ ផែនការរបស់លោក Zelenskiy រួមមានការអំពាវនាវឲ្យមានការស្ដារឡើងវិញនូវបូរណភាពដែនដីរបស់អ៊ុយក្រែន ការដកកងទ័ពរុស្ស៊ី ការការពារការផ្គត់ផ្គង់អាហារ និងថាមពល សុវត្ថិភាពនុយក្លេអ៊ែរ ហើយនិងការដោះលែងអ្នកទោសទាំងអស់។

កិច្ចពិភាក្សារូបមន្តសន្តិភាពមិនពាក់ព័ន្ធនឹងរុស្ស៊ី ដែលបានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយបានគ្រប់គ្រងជិត ១ភាគ៥នៃដែនដីរបស់ប្រទេសនេះ។ រុស្ស៊ីបានច្រានចោល «រូបមន្តសន្តិភាព» នេះ ដោយនិយាយថា វានឹងមិនអាចអនុវត្តបាននោះទេ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm