អាកាសធាតុមិនអំណោយផល រារាំងដល់ការសង្គ្រោះដោយរញ្ជួយដីនៅជប៉ុន ខណៈអ្នកស្លាប់ឡើងដល់ ២១៥នាក់

2024/01/13 02:35:56 am        44

កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះនៅតែបន្ត បន្ទាប់ពីរញ្ជួយដីដ៏ធំកាលពីថ្ងៃចូលឆ្នាំសកល នៅប្រទេសជប៉ុនភាគកណ្តាល។ យ៉ាងហោចណាស់មនុស្ស ២១៥នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ ហើយ៣៨នាក់ទៀត នៅបាត់ខ្លួននៅឡើយ។ មន្ត្រីនៅក្នុងខេត្ត Ishikawa កំពុងព្រមានថា អាកាសធាតុកាន់តែអាក្រក់អាចគំរាមកំហែងដល់អាយុជីវិតកាន់តែច្រើន។ ប្រជាជនមួយចំនួន អាចវិលត្រឡប់ទៅតំបន់រងគ្រោះខ្លាំងវិញបាន ដើម្បីធ្វើការវាស់ស្ទង់ពីការខូចខាត។ ស្រុកមួយក្នុងក្រុងអាណាមិហ្ស៊ុ ជាក្រុងមានហាងទំនិញប្រហែល ៤០ហាង ដែលហាងភាគច្រើនបានដួលរលំ ឬបានខូចខាតធ្ងន់ធ្ងរ។ ប្រធានសមាគមធុរកិច្ចក្នុងស្រុក លោក Yoshimura Fusaji បាននិយាយថា ការខូចខាតលើកនេះគឺធ្ងន់ធ្ងរខ្លាំង។ មនុស្សជាង ២.៥០០នាក់ នៅតែឯកោ នៅតំបន់មួយចំនួននៃខេត្ត Ishikawa ។ កិច្ចខិតខំប្រឹងប្រែងដើម្បីទៅដល់ពួកគេ និងដើម្បីស្វែងរកអ្នកនៅតែបាត់ខ្លួន អាចមានការរាំងស្ទះដោយសារមានភ្លៀងធ្លាក់ និងការព្យាករណ៍អាកាសធាតុត្រជាក់ខ្លាំងភ្លាមៗសម្រាប់តំបន់មួយចំនួនដែលរងគ្រោះខ្លាំងបំផុត។ ក្រុមមន្ត្រីកំពុងបញ្ជាក់លើគ្រោះថ្នាក់ដែលបង្កឡើងដោយការខ្វះកម្តៅ។ វេជ្ជបណ្ឌិតម្នាក់ ដែលត្រូវបានដាក់ពង្រាយដើម្បីជួយឆ្លើយតបចំពោះការរញ្ជួយដី និយាយថា អ្នកស្លាប់ស្លាប់មួយចំនួន អាចបណ្ដាលមកពីភាពត្រជាក់។ សាស្ត្រាចារ្យ លោក Mizukami Hajime នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ ទីក្រុង Kanazawa និយាយថា លោកជឿថា មនុស្សមួយចំនួនបានទទួលរងនូវការខ្វះកម្តៅ បន្ទាប់ពីបានជាប់នៅក្រោមធ្នឹមផ្ទះដែលត្រូវបានបំផ្លាញ។ មនុស្សជាង ២៣.០០០នាក់ កំពុងស្នាក់នៅក្នុងទីជម្រក រួមមានកន្លែងនានាដូចជា កន្លែងហាត់កីឡានៅ សាលារៀន។ រដ្ឋាភិបាលកណ្តាល សង្ឃឹមថានឹងរកបានសណ្ឋាគារ ឬកន្លែងស្នាក់នៅផ្សេងទៀត សម្រាប់អ្នកភៀសខ្លួន។ រដ្ឋាភិបាលមានគោលបំណងធានាបានកន្លែងស្នាក់នៅសម្រាប់មនុស្ស ១០.០០០នាក់នៅចុងសប្តាហ៍នេះ។ ស្ថានភាពបែនេះធ្ងន់ធ្ងរខ្លាំង ជាពិសេសសម្រាប់មនុស្សចាស់នៅក្នុងតំបន់រងគ្រោះដោយរញ្ជួយដី។


អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm