
ភាពច្របូកច្របល់នៅតែបន្ដមាននៅឡើយទៅលើយន្ដហោះរបស់ក្រុមហ៊ុនបូអ៊ីង (Boeing) កាលពីថ្ងៃព្រហស្បតិ៍
ខណៈដែលក្រុមអាជ្ញាធរអាមេរិក បានប្រកាសការស៊ើបអង្កេតជាផ្លូវការមួយ ចូលទៅនៅក្នុងយន្តហោះ៧៣៧ MAX9របស់ក្រុមហ៊ុននេះ ។
ការស៊ើបអង្កេតនេះបានធ្វើឡើង បន្ទាប់ពីបន្ទះទ្វារបន្ទប់អ្នកបើកបមួយបានដាច់ចេញពីយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញ (Alaska Airlines) កាលពីសប្ដាហ៍មុន និងបានបង្ខំអោយមានការចុះចតជាបន្ទាន់ទៀតផង។
ដោយយោងទៅលើការដកស្រង់ប្រភពផ្សេងគ្នាបន្ថែមនៅក្នុងយន្ដហោះប្រភេទMAX 9 បានអោយដឹងថារដ្ឋបាលអាកាសចរណ៍សហព័ន្ធបានជូនដំណឹងដល់ក្រុមហ៊ុនផលិតយន្ដហោះប្រភេទបូអ៊ីងអោយផ្ដល់
ភស្ដុតាងក្នុងលិខិតមួយច្បាប់កាលពីថ្ងៃពុធរួចហើយ។
ចំណែកក្រុមហ៊ុនផលិតយន្ដហោះBoeing បានឆ្លើតបថា គេនឹងសហការអោយបានពេញលេញ។
នាយកប្រតិបត្ដិរបស់ក្រុមហ៊ុននេះ បានប្រាប់ទូរទស្សន៍CNBCកាលពីថ្ងៃពុធថា បញ្ហាប្រព័ន្ធគ្រប់គ្រងគុណភាពអាចនឹងធ្វើឲ្យយន្តហោះប្រភេទ MAX 9 ជួបបញ្ហានៅក្នុងការអនុម័តអោយដំណើការហោះហើរ។
ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតយន្ដហោះបានធ្លាក់ចុះជាង១០% ចាប់តាំងពីមានឧបទ្ទវហេតុមក។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានផ្អាកយន្ដហោះរបស់ក្រុមហ៊ុនប្រភេទBoeing 171 ជាមួយនឹងបន្ទះទ្វារដូចគ្នាដោយត្រូវរង់ចាំការត្រួតពិនិត្យផ្នែកសុវត្ថិភាព ហើយមិនបាននិយាយទេនៅពេលដែលមានបទបញ្ជារដែលអាចអោយមានការបន្ធូរបន្ថយនោះ។
ភាគច្រើននៃយន្ដហោះដែលបានផ្អាកការហោះហើរ ត្រូវបានធ្វើប្រតិបត្ដការដោយក្រុមហ៊ុនអាកាសចរណ៍ យូណាយធីត អ៊ែរឡាញ និងអាឡាស្កាអ៊ែរឡាញ។
ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរនេះ បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ពួកគេបានរកឃើញថាផ្នែកជាច្រើនមិនសូវជាប់ល្អ នៅលើយន្ដហោះជាច្រើនដែលផ្អាកការហោះហើរ ហើយក្រុមហ៊ុននីមួយៗបានលុបចោលជើងហោះហើររបស់យន្ដហោះរាប់រយជើងនៅក្នុងសប្ដាហ៍នេះ៕