
នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak បានធ្វើដំណើរតាមរថភ្លើងទៅកាន់ទីក្រុងគីវ ដើម្បីប្រកាសការបង្កើនមូលនិធិយោធាជួយអ៊ុយក្រែនទិញយានដ្រូនយោធាថ្មី ដែលរួមទាំងយានដ្រូនឈ្លបយកការណ៍ យានដ្រូនវាយប្រហារយៈចម្ងាយឆ្ងាយ និងយានដ្រូនសមុទ្រ ។
លោក Sunak ធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនមួយនេះ សម្រាប់ជំនួបជាមួយអគ្គនាយសេនាធិការរងកងទ័ពអ៊ុយក្រែនលោក Gwyn Jenkins ។
ទីក្រុងឡុងដ្រ៍ ស្ថិតនៅក្នុងចំណោមប្រទេសគាំទ្រខ្លាំងបំផុតរបស់ទីក្រុងគីវ ចាប់តាំងពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ហើយលោក Sunak និងអង់គ្លេស នឹងបង្កើនការគាំទ្ររបស់ពួកគេនៅឆ្នាំក្រោយរហូតដល់ ៣,១៩ពាន់លានដុល្លារ ពោលគឺកើនឡើងចំនួនជាង ២៥៤ពាន់លានដុល្លារពីរយៈពេល ២ឆ្នាំមុន ។
ការិយាល័យរបស់លោក Sunak បាននិយាយផងដែរថា ប្រទេសទាំង ២ នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្តចក្រភពអង់គ្លេស-អ៊ុយក្រែន លើកិច្ចសហប្រតិបត្តិការសន្តិសុខ ៕