អឺរ៉ុប៖ ភ្នាក់ងារគ្រប់គ្រងជំងឺរបស់ប្លុកនេះបាននិយាយកាលពីថ្ងៃពុធថា ជំងឺ COVID-19 បម្លែងខ្លួនថ្មី Delta ដ៏កាចសាហាវអាចនឹងកើនឡើងដល់ ៩០% នៃករណីឆ្លងវីរុសថ្មីសរុបនៅក្នុងសហភាពអឺរ៉ុប ដោយជំរុញឱ្យរដ្ឋសមាជិកបង្កើនការចាក់វ៉ាក់សាំង។

មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់សហភាពអឺរ៉ុបបាននិយាយថា ខណៈពេលដែលជំងឺ COVID-19 បម្លែងខ្លួនថ្មី Alpha ដែលត្រូវបានគេរកឃើញដំបូងនៅចក្រភពអង់គ្លេស គឺជា វីរុសបម្លែងមានសមត្ថភាពឆ្លងខ្លាំងកំពុងរាលដាលនៅសហភាពអឺរ៉ុប ដែលត្រូវបានគេរំពឹងថានឹងប្រែប្រួលយ៉ាងឆាប់រហ័ស។ លោក Andrea Ammon នាយកមជ្ឈមណ្ឌលនេះនិយាយថា “វីរុសបម្លែងខ្លួនថ្មី Delta នេះទំនងជានឹងចរាចរណ៍យ៉ាងសកម្មក្នុងរដូវក្តៅ ជាពិសេសក្នុងចំណោមយុវជនដែលមិនមានគោលដៅចាក់វ៉ាក់សាំង។
វីរុសបម្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា គឺមានចំនួនឆ្លងច្រើនជាងវីរុសបម្លែងខ្លួនផ្សេងទៀត ដោយបន្ថែមថា នៅចុងខែសីហាវីរុសនេះនឹងមានចំនួនករណីឆ្លងថ្មីដល់ ៩០% នៅក្នុងសហភាពអឺរ៉ុប៕
អត្ថបទ៖ សុខមាន