គ្រូពេទ្យភៀសខ្លួនតំបន់ហ្កាហ្សា រៀបរាប់ពីស្ថានភាពអាប់អួនៅឯមន្ទីរពេទ្យដែលនាងធ្វើការ

2024/01/13 03:57:33 am        22

គ្រូពេទ្យផ្នែកសរសៃប្រសាទដែលមានការហត់នឿយគឺនាង ណាសឡា អាប៊ូចាមីអ៊ី(Najla Abu Jameé) កំពុងតស៊ូដើម្បីជួយជនរងគ្រោះពីការវាយប្រហារថ្មើរជើង និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅឯ មន្ទីរពេទ្យអឺរុប ក្នុងក្រុងខាន យូនីស។

សម្រាប់នាងណាសឡា ដែលបានបាត់បង់ទីជម្រកជាមួយនឹងកូនពីរនាក់ និងប្អូនស្រីនោះ មន្ទីរពេទ្យដែលនាងធ្វើការនេះ បានក្លាយជាកន្លែងស្នាក់អាស្រ័យរបស់នាងផងដែរ។

នៅក្នុងការផ្ដល់បទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ នាងណាសឡាបានរៀបរាប់ថា ស្ថានភាពធ្ងន់ធ្ងរ បានធ្វើអោយមន្ទីរពេទ្យរបស់នាង កំពុងខ្វះខាត ដូចជា បរិក្ខារវេជ្ជសាស្រ្ដ ឧបករណ៍ប្រើប្រាស់ បង់រុំរបួស ម្នាងសិលា ហើយសូម្បីតែរបស់ងាយៗក៏ពិបាករកដែរ។

នាងក៏បាននិយាយផងដែរថា មានការខ្វះខាតបុគ្គលិកពេទ្យយ៉ាងច្រើន ហើយមានតែវេជ្ជបណ្ឌិតតែម្នាក់គត់ដែលជារឿយធ្វើការក្នុងវេន២៤ម៉ោង។

នាងបាននិយាយថា លំហូរអ្នកជម្ងឺ គឺច្រើនលើសគ្រែមន្ទីរពេទ្យ និងសមត្ថភាពបន្ទប់វះកាត់។ ចំណែក អ្នករបួសធ្ងន់ត្រូវបានព្យាបាលនៅលើឥដ្ឋ ហើយជារឿយៗមិនមានថ្នាំសណ្ដំប្រើប្រាស់ទេ។

ជោគវាសនាមន្ទីរពេទ្យនានា ក្នុងតំបន់ហ្កាហ្សា ស្រ្ទីប និងស្ថានភាពលំបាកនៃគ្រូពេទ្យបឋមសង្គ្រោះដែលធ្វើការក្រោមការទម្លាក់គ្រាប់បែក ការដាច់ចរន្ដអគ្គីសនីជាញឹកញាប់ និងការស្ដុកទុកថ្នាំក្នុងឃ្លាំង មិនគ្រប់គ្រាន់ បានធ្វើអោយអង្គការសហប្រជាជាតិព្រួយបារម្ភពីការដួលរលំប្រព័ន្ធសុខាភិបាលទាំងស្រុង៕



អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm