តម្លៃប្រេងហក់ឡើង ខណៈអាមេរិក និងអង់គ្លេសវាយប្រហារលើគោលដៅក្រុមហួទី

2024/01/13 03:59:14 am        337

តម្លៃប្រេងបានហក់ឡើងជាង ៤ភាគរយ នៅថ្ងៃសុក្រ (ទី១២ ខែមករា) នេះ ដោយការឡើងថ្លៃនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេសបានវាយប្រហារលើគោលដៅយោធារបស់ក្រុមហួទី ក្នុងប្រទេសយេម៉ែន។

នោះជាការឆ្លើយតបចំពោះការវាយប្រហារពីសំណាក់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះលើការដឹកជញ្ជូន នៅសមុទ្រក្រហម។ ការវាយប្រហារនេះបានធ្វើឲ្យការព្រួយបារម្ភទីផ្សារមានកាន់ខ្លាំងឡើងអំពីផលប៉ះពាល់ដែលអាចកើតមាននៃជម្លោះកាន់តែធំទៅៗ នៅមជ្ឈិមបូព៌ា។ ជាមួយគ្នានេះ មានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងពីតំបន់នេះ ជាពិសេសប្រេងដែលដឹកឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់ Hormuz។

ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអង់គ្លេស បានបង្ហាញពីការរីករាលដាលនៃសង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់តាំងពីអណ្ដាតភ្លើងសង្គ្រាមនេះ បានឆាបឆេះឡើង កាលពីខែតុលា។ សាក្សីនៅយេម៉ែនបានបញ្ជាក់អះអាងពីការផ្ទុះជាច្រើន នៅទូទាំងប្រទេស។

អ្នកនាំពាក្យរបស់ក្រុមហួទី បាននិយាយថា ក្រុមនេះនឹងបន្តកំណត់គោលដៅលើការដឹកជញ្ជូនឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។ ការវាយប្រហារបានរំខានដល់ពាណិជ្ជកម្មអន្តរជាតិតាមច្រកឆ្លងកាត់ដ៏សំខាន់ រវាងអឺរ៉ុប និងអាស៊ី។ ផ្លូវទឹកនោះមានប្រហែល ១៥ភាគរយនៃចរាចរដឹកជញ្ជូនរបស់ពិភពលោក។

បន្ទាប់ពីក្រុមហួទីបានវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ដើម្បីបង្ហាញការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុត Maersk និងក្រុមផ្សេងទៀតបានបង្វែរផ្លូវធ្វើដំណើរនៃនាវារបស់ខ្លួនចេញពីសមុទ្រក្រហម ហើយបានព្រមានពីការរំខានបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm