ប្រជាជននៅកោះតៃវ៉ាន់ កំពុងធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃសៅរ៍នេះ ដើម្បីជ្រើសរើសមេដឹកនាំបន្ទាប់របស់ពួកគេ។ បេក្ខជនចំនួនបីរូបកំពុងឈរឈ្មោះ។ លោក ឡៃ ឈីងតឺ (Lai Ching-te) មកពីគណបក្សប្រជាធិបតេយ្យជឿនលឿន កំពុងកាន់អំណាច។ លោក Hou Yu-ih តំណាងឱ្យគណបក្សគូមីងតាំង( Kuomintang) ដែលជាគណបក្សប្រឆាំងធំបំផុត ហើយលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ ដែលជាក្រុមប្រឆាំងធំបំផុតទីពីរ។ ក្តីសង្ឃឹមបានធ្វើការអំពាវនាវចុងក្រោយរបស់បេក្ខជនទាំងបីររូពទៅកាន់អ្នកបោះឆ្នោត កាលពីថ្ងៃសុក្រនៅក្នុងមជ្ឈមណ្ឌលប្រជាជនសំខាន់ៗនៅទីក្រុង ញូវតៃប៉ិ(New Taipei) និងទីក្រុង Taipei នៅភាគខាងជើង។ លោក Lai របស់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) បានសន្យាបន្តគោលនយោបាយរបស់មេដឹកនាំ លោកស្រី Tsai Ing-wen ។ លោកក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការបោះឆ្នោតសភាដែលប្រព្រឹត្តទៅនៅថ្ងៃតែមួយជាមួយនឹងការបោះឆ្នោតមេដឹកនាំ។ លោក Lai បានណែនាំដល់អ្នកគាំទ្រកុំឲ្យមានសុទិដ្ឋិនិយមហួសហេតុដោយការបែកចែកសន្លឹកឆ្នោតរបស់ពួកគេ។ លោកបាននិយាយថា កំណែទម្រង់នឹងជាប់គាំង ប្រសិនបើគណបក្ស Kuomintang និងគណបក្សប្រជាជនតៃវ៉ាន់(TPP) ឈ្នះសំឡេងភាគច្រើននៅក្នុងសភា ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។ លោក Hou មកពីគណបក្ស Kuomintang បានចោទប្រកាន់រដ្ឋាភិបាលគណបក្សប្រជាធីបតេយ្យជឿនលឿន(DPP) ថាបានធ្វើឱ្យខូចទំនាក់ទំនងជាមួយប្រទេសចិន និងបង្កើនហានិភ័យសង្គ្រាម។ លោកបានអំពាវនាវឲ្យមានការពង្រឹងទំនាក់ទំនងប្រសើរឡើងជាមួយទីក្រុងប៉េកាំង។ លោក Hou បាននិយាយថា ការប្រកួតប្រជែងនៅពេលនេះ បានក្លាយទៅជាការប្រកួតប្រជែងមួយទល់នឹងមួយរវាងលោក និងលោក Lai របស់របស់គណបក្សប្រជាធិបតេយ្យជឿនលឿន(DPP) ដោយអំពាវនាវឱ្យអ្នកគាំទ្រគណបក្សប្រឆាំងផ្តោតការយកចិត្តទុកដាក់លើរូបលោក ដើម្បីដឹងពីការផ្លាស់ប្តូររដ្ឋាភិបាលលើកដំបូងក្នុងរយៈពេលប្រាំបីឆ្នាំមកនេះ។ លោក Ko មកពីគណបក្សប្រជាជនតៃវ៉ាន់(TPP) បានអំពាវនាវឱ្យបំបែកការកាន់ក្តាប់របស់គណបក្សធំៗទាំងពីរ។ លោក Ko បាននិយាយថា ការគាំទ្រសម្រាប់លោក និងគណបក្សរបស់លោក នឹងផ្លាស់ប្តូរអនាគតរបស់កោះតៃវ៉ាន់ឱ្យកាន់តែប្រសើរឡើង។ ការបោះឆ្នោត ប្រព្រឹត្តទៅចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ រសៀល ម៉ោងក្នុងស្រុក ហើយសន្លឹកឆ្នោតនឹងត្រូវបានរាប់ភ្លាមៗ។