ប្រទេសអេក្វាឌ័រ បង្កើនការល្បាតក្នុងតំបន់ជិតខាងដែលគ្រោះថ្នាក់បំផុត នៅទីក្រុង Guayaquil

2024/01/13 06:58:13 pm        121

កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអេក្វាឌ័រ បានបង្កើនការល្បាត និងការស្វែងរក នៅក្នុងតំបន់ជិតខាងនានាដែលគ្រោះថ្នាក់បំផុតនៅទីក្រុង Guayaquil កាលពីថ្ងៃសុក្រ បន្ទាប់ពីទីក្រុងនេះ ត្រូវបានធ្វើឲ្យរង្គោះរង្គើដោយរលកនៃអំពើហិង្សា។

ទោះបីជាពលរដ្ឋមួយចំនួននៃស្រុក Portete បានស្វាគមន៍ចំពោះចំណាត់ការនេះក៏ដោយ ប៉ុន្តែពលរដ្ឋផ្សេងទៀត មានប្រតិកម្មអវិជ្ជមានចំពោះវត្តមានរបស់នគរបាល។ លោក Edison Medina អធិការនគរបាលស្រុក Portete បាននិយាយថា ការនៅជិតរបស់តំបន់នេះទៅនឹងកំពង់ផែសមុទ្រ ធ្វើឱ្យវាងាយនឹងមានសកម្មភាពឧក្រិដ្ឋកម្ម និងការតស៊ូដណ្តើមអំណាចរវាងក្រុមជនអន្ធពាល។

រដ្ឋាភិបាលបាននិយាយថា ការកើនឡើងអំពើហិង្សាយ៉ាងខ្លាំងនៅក្នុងប្រទេសអេក្វាឌ័រ ក្នុងសប្តាហ៍នេះ រួមមានទាំងការសម្រុកចូលស្ថានីយ៍ទូរទស្សន៍ ការចាប់បុគ្គលិកពន្ធនាគារចំនួន ១៧៨នាក់ជាចំណាប់ថ្នូរធ្វើឡើងដោយអ្នកទោស និងការចាប់ពង្រត់មន្រ្តីនគរបាល ដែលទំនងជាការឆ្លើយតបដោយក្រុមជនអន្ធពាល ចំពោះផែនការរបស់ប្រធានាធិបតី លោក Daniel Noboa ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខធ្ងន់ធ្ងរ។

នគរបាល និងកងទ័ពរបស់ប្រទេសអេក្វាឌ័រ បានបង្កើនប្រតិបត្តិការសន្តិសុខនៅទូទាំងប្រទេស បន្ទាប់ពីមានការកើនឡើងអំពើហិង្សាយ៉ាងខ្លាំងក្នុងសប្តាហ៍នេះ។

កងកម្លាំងប្រដាប់អាវុធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ២២ នាក់ក្នុងការវាយឆ្មក់ជាច្រើនលើក និងរឹបអូសបានអាវុធចំនួន ១៥ ដើម។

លោក Noboa ដែលបានចូលកាន់តំណែងកាលពីខែវិច្ឆិកា បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានដាក់ឈ្មោះក្រុមជនអន្ធពាលចំនួន ២២ នាក់ ថាជាអង្គការភេរវកម្ម។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm